នោះៗផ្ទុះការងឿងឆ្ងល់ពេញ IG! ដោយសារហេតុផលតូចតាចមួយនេះ Weir-Bella ​ធ្វើឲ្យមហាជនទូទាំងប្រទេសនាំគ្នាសង្ស័យថា ទំនាក់ទំនងពួកគេខុសប្រក្រតី

215

ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយកំពុងផ្សព្វផ្សាយតាមបណ្ដាញសង្គមអ៊ីធើណេតអំពីគូស្នេហ៍តារាសម្ដែងប្រុសស្រីល្បីប្រចាំប្រទេសថៃមួយគូ Weir Sukolwat និង Bella Ranee ខណៈមួយរយៈពេលនេះអ្នកទាំងពីរខកខានមិនដែលបង្ហោះ​រូបភាពជាមួយគ្នា​ទាល់តែសោះ។ យ៉ាងណាមិញ ដោយឃើញបែបនេះ​ មហាជន​មួយចំនួនធំនាំគ្នាទន្ទឹងរង់ចាំមើលរាល់​ការ​បង្ហោះ​លើ IG របស់ភាគីទាំងសងខាង រហូតមានអ្នកខ្លះទៀត ងឿង​ឆ្ងល់​នឹងគិតថា អ្នកទាំងពីរ​បែក​គ្នា​។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ២០២១ យោងតាមទំព័រដ៏ល្បីល្បាញមួយឈ្មោះ Jae Moi 108 ក៏បានបង្ហាញអំពីការជជែកសួរនាំ និងមតិសង្ស័យជាច្រើនអំពីរឿងនេះ រួមជាមួយនឹងការបង្ហាញយ៉ាងច្បាស់លាស់នូវព័ត៌មានថា “តាមសម្ដី Meng Ngong និយាយថា ថ្មីៗនេះ មានមនុស្សជាច្រើនជជែកជាមួយខ្ញុំ អំពីរឿងរបស់ Weir Sukolwat និង Bella Ranee , រាល់ការមិនបង្ហោះរូបគូស្នេហ៍ មិនមែនមានន័យថាបែកគ្នាទេ។

ដោយខណៈពេលនេះ Weir Sukolwat មមាញឹកក្នុងការថតរឿង គ្មានពេលទំនេរដើម្បីជួបBella Ranee នោះទេ។ Weir-Bella ​នៅតែផ្អែម​ល្ហែម​គ្នា​នឹងមិនទាន់បែកគ្នាទេ៕

ប្រភព៖ បរទេស