ព្រះអង្គម្ចាស់ Charles របស់ចក្រភពអង់គ្លេសនឹងបើកមជ្ឈមណ្ឌលស្រាវជ្រាវ អាស្ត្រាហ្សេណេកា ថ្មី

ទីក្រុងឡុងដ៍៖ ព្រះអង្គម្ចាស់ Charles របស់ចក្រភពអង់គ្លេស នឹងបើកជាផ្លូវការនូវកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ អាស្ត្រាហ្សេណេកា (អ&ឌី) ថ្មីតម្លៃ ១ ពាន់លានផោន (១,៣ ពាន់លានដុល្លារ) នៅថ្ងៃអង្គារនេះ ខណៈដែលក្រុមហ៊ុនមានបំណងជំរុញកំណើននៃបំពង់បង្ហូរថ្នាំរបស់ខ្លួន។

ក្រុមហ៊ុន អាស្ត្រាហ្សេណេកា បានផ្គត់ផ្គង់វ៉ាក់សាំង កូវីដ-១៩ របស់ខ្លួនចំនួន ២ ពាន់លានដូស ដែលត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យ Oxford ហើយក៏កំពុងស្វែងរកការនាំយកនូវអង់ទីករការពារប្រឆាំងនឹង កូវីដ-១៩ ទៅកាន់ទីផ្សារផងដែរ។

ប៉ុន្តែខណៈពេលដែលក្រុមហ៊ុនកំពុងបង្កើតផ្នែកដាច់ដោយឡែកមួយសម្រាប់វ៉ាក់សាំង និងអង្គបដិប្រាណ ទាក់ទងនឹងការរាតត្បាតនៃជម្ងឺកូវីដ-១៩ វាក៏បានពង្រឹងផ្នែកផ្សេងទៀតនៃការស្រាវជ្រាវផងដែរ។

នៅដើមឆ្នាំនេះ អាស្ត្រាហ្សេណេកា បានបញ្ចប់ការទិញ ៣៩ ពាន់លានដុល្លារពីអ្នកឯកទេសជម្ងឺកម្រ Alexion ។

នាយកប្រតិបត្តិ Pascal Soriot បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មជ្ឈមណ្ឌល Discovery ថ្មីរបស់យើងនៅទីក្រុង Cambridge បង្កើនសម្រាប់ R&D ប្រកបដោយនិរន្តរភាព និងការសហការជាសកលនៅទូទាំងឧស្សាហកម្មរបស់យើង” ។

“វានឹងអនុញ្ញាតឱ្យយើងបំបែកព្រំដែនថ្មីក្នុងការយល់ដឹងអំពីជីវវិទ្យាជម្ងឺ នាំយកថ្នាំផ្លាស់ប្តូរជីវិតដល់អ្នកជម្ងឺ និងផ្តល់ថាមពលដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់ក្រុមហ៊ុនយើង”។

អាស្ត្រាហ្សេណេកា ដែលមានផលប័ត្រដ៏ធំនៃការព្យាបាលសម្រាប់ជម្ងឺដូចជាមហារីក ជម្ងឺបេះដូង និងជម្ងឺទឹកនោមផ្អែម បាននិយាយថា មជ្ឈមណ្ឌលនឹងគាំទ្រការស្រាវជ្រាវលើឱសថឯកទេស និងការព្យាបាលជំនាន់ក្រោយ រួមទាំងការកែហ្សែន និងការព្យាបាលកោសិកា។

ព្រះអង្គម្ចាស់ Charles ដែលជាកូនប្រុសរបស់ម្ចាស់ក្សត្រី Elizabeth និងជាអ្នកស្នងមរតកនឹងធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលនេះ និងថ្លែងសុន្ទរកថាខ្លីមួយនៅឯពិធីសម្ពោធ៕ ប្រភពពី៖ reuters