ចាយជីវិតអ្នកមានខ្លាំងពេក! នាង Due Arisara ឆ្លើយតបយ៉ាងម៉ឺងម៉ាត់បែបនេះ ខណៈត្រូវអ្នកគាំទ្រជីកកកាយអាជីពគូស្នេហ៍ដោយប្រើពាក្យមិនពីរោះ

341

សម្រាប់គូស្នេហ៍អ្នកមាន Due Arisara និងមិត្តប្រុសក្រៅវិស័យសិល្បៈ Sebastian Lee បន្ទាប់ពីមានដំណើរកម្សាន្តជាមួយគ្នាយ៉ាងផ្អែមល្ហែមដល់ទៅ ៣ ខែ សង្កេតឃើញថា មិត្តប្រុសវ័យក្មេង Sebastian Lee បានផ្តល់ក្តីសុខពេញទំហឹងដល់ តារាសម្ដែងស្រីស្រស់ស្អាត Due Arisara ជាច្រើនមិនថា ការហូបចុក ធ្វើដំណើរ និងទិញទំនិញផ្សេងៗនោះទេ។

មិនតែប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះ តារាសម្ដែងស្រី Due Arisara បានក្លាយជាតារាកិតិ្តយសមួយរូបចូលរួមកម្មវិធី ៣ Zaap ដើម្បីបង្ហើបប្រាប់មហាជនដែលជាអ្នក​គាំទ្រថា “បុរស​ម្នាក់​នេះ​មិន​មែន​ជា​ប្រភេទនៃ​ប្រាក់​ខែ​ទាល់​តែ​សោះ។ គាត់​មិន​បាន​ទិញ​កាបូប​ថ្លៃ​ៗ​ឲ្យ​នោះ​ទេ ប៉ុន្តែ​គាត់​ជា​អ្នក​ដែល​ផ្ដល់​ស្តង់ដារ​ជីវិត​មួយ​ទៀត​ដល់ខ្ញុំ។ ខ្ញុំមិនដឹងថា តើនេះអាចហៅថា Pay ឬអត់នោះទេ។ គាត់បាននាំខ្ញុំទៅកាន់ពិភពលោកដែលមិនធ្លាប់បានទៅ។ គាត់បានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាង”។

ក្រោយេពីលឺដូចនេះ ដោយទ្រាំមិនបានពិធីកររូបសង្ហារ Kanchai សួរថា តើបុរសម្នាក់នោះកំពុងធ្វើអ្វី? Due Arisara ឆ្លើយបន្តថា “Sebastian Lee ធ្វើការលើអចលនទ្រព្យហើយក៏មិនមានទ្រព្យសម្បត្តិច្រើនទេ”។ ភ្លាមៗនោះស្រាប់តែអ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​ចូល​មក​បញ្ចេញ​មតិនៅក្រោមឃ្លីបក្នុង IG របស់ Polyplus ថា “គ្រប់គ្នានៅតែចង់ដឹងថា មនុស្សប្រុសធ្វើអ្វី។ វា​មាន​ក្លិន​ស្អុយ​រលួយ»។

ឃើញខមិនរបស់អ្នកគាំទ្រមានទម្ងន់ខ្លាំងដូចនេះ Due Arisara ក៏ធ្វើការវាយបកយ៉ាង​ម៉ឺងម៉ាត់ទៅវិញថា “វាមិនរលួយទាល់តែសោះ អ្នកអាចពិនិត្យមើលទាំងអស់ទៅ វាមានពណ៌ស និងស្អាតណាស់ ហើយក៏មិនមែនជាកាស៊ីណូដែរ”។

ជាមួយគ្នានោះ មានអ្នកនិយមលេងអ៊ីនធឺណែតម្នាក់ទៀត បានចូលមក Comment រិះគន់អ្នកដែល Comment មិនគួរអោយស្រលាញ់ចំពោះរឿងនេះថា “ចាំមើលទាំងអស់គ្នា ចង់ដឹងថាគេធ្វើបែបណា យល់? មុននឹងថាឲ្យគេបានមើលលុយក្នុងគណនីខ្លួនឯងហើយឬនៅ? ហេតុអ្វីបាន​សួរ​​មិន​ញញើត​អ្វី​ទាំងអស់”​។

ប្រភព៖ បរទេស