ជម្ងឺរលាកសន្លាក់ចម្លែក កំពុងរីករាលដាលនៅមជ្ឈិមបូព៌ា ប្រហែលជា ដោយសារតែការបំពុល

ជ្រៅនៅមជ្ឈិមបូព៌ា អ្នកវិទ្យាសាស្ត្រជួបប្រទះនឹងការរាតត្បាតនៃជម្ងឺចម្លែកមួយ។

ចន្លោះឆ្នាំ ២០១៤ និង ២០១៩ អ្នកជម្ងឺ ៤០០ នាក់ បានចូលមកព្យាបាលសម្រាប់ការឈឺចាប់ចម្លែកស្រដៀងនឹងជម្ងឺរលាកសន្លាក់ឆ្អឹង។

លក្ខខណ្ឌនេះសំដៅលើឈ្មោះបណ្តោះអាសន្នថាជា “ក្រុមការឈឺចាប់មជ្ឈិមបូព៌ា”

អ្នកជម្ងឺជារឿយៗមានការឈឺចាប់ ហើម និងរឹងនៅក្នុងសន្លាក់របស់ពួកគេ ខណៈដែលមនុស្សជាច្រើនមានការលូតលាស់ដុំសាច់ដូចឆ្អឹង ហើយច្បាស់ជាវាអាចមានកង្វះវីតាមីន D។ នេះ​ជា​រឿង​មិន​ធម្មតា​សម្រាប់​តំបន់​ដែល​គេ​ស្គាល់​ថា​មាន​ពន្លឺ​ថ្ងៃគ្រប់គ្រាន់។

ដូច្នេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរកមូលហេតុនៃជម្ងឺចម្លែកនេះ ហើយបានរកឃើញថា រោគសញ្ញាឈឺចាប់នៅមជ្ឈិមបូព៌ា តាមពិតវាអាចបណ្តាលមកពីការបំពុល។

នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Scientific Reports ដែល​ជា​ការ​បំពុល​បរិយាកាស​ទូទៅ​ នៅមជ្ឈិមបូព៌ា វាច្រើនតែផ្ទុកនូវលោហធាតុធ្ងន់ដូចជា កាដមីញ៉ូម ដែលអាចកកកុញនៅក្នុងតម្រងនោម សរីរាង្គដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់វីតាមីន D ក្នុងរាងកាយ។

ជាលទ្ធផលនៃការប្រមូលផ្តុំនេះអ្នកជម្ងឺអាចវិវត្តទៅជាជម្ងឺ hyperparathyroidism និងនាំឱ្យមានការឈឺចាប់សាច់ដុំរ៉ាំរ៉ៃដូចជា fibromyalgia ។

នេះគឺជាជម្ងឺបំពុលដ៏ធ្ងន់ធ្ងរមួយទៀតដែលត្រូវបានរកឃើញ ព្រោះទោះបីជាវាត្រូវបានគេហៅថា រោគសញ្ញាការឈឺចាប់មជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែតាមការពិត វាអាចកើតឡើងគ្រប់ទីកន្លែងក្នុងពិភពលោក។

ហើយជាមួយនឹងការបំពុលនាពេលបច្ចុប្បន្ននេះ វាជារឿយៗមិនមែនជាការបំផ្លើសទេ ដែលនៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងរកឃើញកាន់តែកើនឡើងនូវអ្នកជម្ងឺជាច្រើននាក់ទៀតដែលមានការឈឺចាប់ប្រភេទថ្មីនេះ៕ ប្រភពពី៖ iflscience