បង្កការភ្ញាក់ផ្អើលក្នុងសង្គមអនឡាញកូរ៉េ ខណៈនារីកូរ៉េ វ័យក្មេង ចែករំលែកអាថ៌កំបាំងសម្រកទម្ងន់ពី ៧០kg ដល់ ៥០kg តាមបែបវិធីងាយៗទាំងបីចំណុច

126

នារីជនជាតិកូរ៉េម្នាក់ឈ្មោះ Dano ដែលជាម្ចាស់គណនី Instagram @Danofit និង YouTube DanoTV បានបង្កភាពចលាចលក្នុងសង្គមអនឡាញកូរ៉េយ៉ាងខ្លាំង ខណៈពេលចែករំលែកដំណើរការនៃវិធីសម្រកទម្ងន់ពី ៧០ គីឡូក្រាមទៅ ៥០ គីឡូក្រាម។ ខាងក្រោមនេះ ជាការបង្ហាញពីអាថ៌កំបាំង ៣ យ៉ាងរបស់នាង Dano ក្នុងការសម្រកទម្ងន់ ដើម្បីបានរាងស្លីមដោយមិនតមអាហារតឹងរ៉ឹង។

អាហារដែលមានសុខភាពល្អ

នៅពេលសម្រកទម្ងន់ Dano តែងបរិភោគបន្លែ សាច់ និងផ្លែឈើជាចម្បង។ នាងញ៉ាំអាហារធម្មជាតិជំនួសឱ្យអាហារកែច្នៃ។ មុខម្ហូបសំខាន់ជាធម្មតាគឺផ្លែចេកមួយផ្លែ ទឹកដោះគោសណ្តែក ឬទឹកដោះគោស្រស់មួយពែង និងផ្លែប៉ោមមួយ។ លើសពីនេះ នាងនឹងផ្លាស់ប្តូរចំណង់អាហាររបស់នាងម្តងម្កាលដោយការញ៉ាំឈីសនៅម៉ោង ៨ ព្រឹក Probiotics នៅក្នុងឈីសអាចជួយឱ្យមានការរំលាយអាហារបានល្អប្រសើរ កម្ចាត់ចោលដោយរលូន បន្សាបជាតិពុលក្នុងរាងកាយបានប្រសើរជាងមុន និងងាយស្រួលសម្រកទម្ងន់។ អ្វីដែលល្អនោះ នាងតែងតែរៀបចំអាហារថ្ងៃត្រង់ផ្ទាល់ខ្លួន ដើម្បីយកទៅធ្វើការ ឬទៅក្រៅ ដូច្នេះ ផែនការសម្រកទម្ងន់របស់ Dano នឹងមិនត្រូវបានរំខានទេ។ ម្យ៉ាងវិញទៀត Dano ញ៉ាំប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់នៅពេលអាហារថ្ងៃត្រង់ ដើម្បីកុំឱ្យឃ្លានមុនពេលអាហារពេលល្ងាច។

ជារឿយៗ Dano ញាំម្ហូបអាហារណាដែលសំបូរទៅដោយប្រូតេអ៊ីន ដូចជា មាន់ អាហារសមុទ្រ សាច់គោ សាច់ជ្រូក គ្មានជាតិខ្លាញ់ តៅហ៊ូ និងទឹកដោះគោសណ្តែក ហើយញ៉ាំប្រហែល ១០០ ក្រាម ជាមួយនឹងអាហារប្រូតេអ៊ីនទាំងនេះ។ ដើម្បីកុំឱ្យមានអារម្មណ៍ធុញថប់ និងស្រេកឃ្លានអាហារដែលមិនមានសុខភាពក្នុងអំឡុងពេលសម្រកទម្ងន់ Dano តែងតែផ្លាស់ប្តូរម្ហូបអាហារមកជា បន្លែ មើម និងផ្លែឈើ ដែលប្រើក្នុងអាហារសំខាន់ៗ ដើម្បីបង្កើតអារម្មណ៍ស្រស់ស្រាយ និងឆ្ងាញ់។

ហាត់ប្រាណជាមួយមិត្ត

Dano ដឹងថា ការហាត់ប្រាណតែម្នាក់ឯងមិនងាយស្រួលនោះទេ ដូច្នេះហើយនាងអញ្ជើញមិត្តភក្តិពីរបីនាក់មកហាត់ប្រាណជាមួយ ដើម្បីកុំឱ្យធុញទ្រាន់ និងមានភាពខ្ជិលច្រអូស។ បន្ទាប់មក ពួកគេ​ទាំងអស់គ្នាតែងតែ​ទៅ​កន្លែង​ងាយស្រួល ​ដូចជា ​មាត់សមុទ្រ សម្រាប់ជាការហាត់ប្រាណ និង​ស្តាប់​តន្ត្រី ដើម្បី​មាន​កម្លាំងចិត្ត​បន្ថែម​ទៀត។ យ៉ាងណា Dano និងមិត្តភក្កិអាចហាត់ប្រាណបែបនេះ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ប៉ុណ្ណោះ។ លើសពីនេះ Dano និងមិត្តភ័ក្តិក៏ម្តងម្កាលក៏បានទៅថ្នាក់ Muay Thai និង Yoga សម្រាប់ការកម្សាន្ត និងការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាពផងដែរ។

ហាត់ប្រាណតាមចិត្តចង់យ៉ាងហោចណាស់ ១០ នាទីក្នុងមួយថ្ងៃ

Dano ជឿថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្រកទម្ងន់គឺការហាត់ប្រាណ។ ដូច្នេះនាងសម្រេចចិត្តហាត់ប្រាណ ២ ម៉ោងក្នុងមួយថ្ងៃ។ ក្នុង​នោះ នាង​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ១០ ទៅ ២០ នាទី​ដើម្បី​ធ្វើ​លំហាត់​តាម​ដែល​នាង​អាច​មើល​តាម YouTube៕

ប្រភព៖ បរទេស