ក្រោយលឺថា Boy Pakorn ប្រកាសចែចង់នារីវ័យក្មេងភ្លាម ពិធីករ Niti ហាក់អស់សង្ឃឹម បង្ហោះរូបក្រៀមក្រំយំយ៉ាងខ្លាំង រួចនិយាយពាក្យចុងក្រោយរំជួលចិត្តបំផុត

712

ពិធីករល្បីឈ្មោះ Niti Chaichitathorn បានធ្វើការបង្ហោះរូបភាពមួយសន្លឹកលើបណ្ដាញសង្គម ហាក់ដូចជាបង្ហាញទឹកមុខក្រៀមក្រំ សោកសៅយំយ៉ាងខ្លាំង បន្ទាប់ពីលេចលឺដំណឹងថា លោក Boy Pakorn ដែលលោកចាត់ទុកជាវីរៈបុរសវ័យក្មេង ក្នុងដួងចិត្តកន្លងមក កំពុងចាប់អារម្មណ៍ចែចង់នារីរូបស្រស់ម្នាក់ ក្នុងរង្វ់សិល្បៈដូចគ្នា។

គួរឲ្យកត់សម្គាល់ ខណៈពេលដែលដឹងថា លោក  Boy Pakorn  ចេញមកប្រកាសយ៉ាងច្បាស់ៗថា ខ្លួនកំពុងផ្ដោតអារម្មណ៍ចែចង់ជាមួយនារីវ័យក្មេងម្នាក់ គឺ Faye Pornpawee ដែលជាតារាចម្រៀងស្រស់ស្អាត ទើបធ្វើឲ្យ Niti Chaichitathorn ដាច់ចិត្តបង្ហោះរូបភាពបែបលេងសើចនៅលើប្រព័ន្ធ IG ផ្ទាល់ខ្លួន ជាមួយនឹង caption និយាយលេងនឹងខ្លួនឯងថា ” មកលឿនឡើង cr. @polyplus_jad_hai ទោះទៅដល់ជើងមេឃ ការចាកចេញក៏មិនមែនអូន @lee_thanat @josswayar @natsakdatorn @lukevoyage @pongnawat ជួយសម្រាលទុក្ខយើងផង ចាត់​ទុក​ថា​រឿង​រវាង​យើង​គ្រាន់​តែ​ជា​សុបិន​ប៉ុណ្ណោះ។

ស្របពេលនោះដែរ មានអ្នកក្នុងឧស្សាហកម្មកម្សាន្ត ចូលរួមទាំងការលើកទឹកចិត្ត ទាំងសើចចំអកដាក់គ្នា ដូចជា Baifern Pimchanok បានលើកទឹកចិត្តថា «លោកយាយក៏មាន Bai Nam ដែរ, Pookie Paweenuch បានប្រាប់ថា នាងគឺជាជំទាវទី១, Pok Piyathida  ខមិនថា កូនពៅ បណ្ឌិត Wikanda៕

ប្រភព៖ បរទេស