កូនៗត្រូវមើលថែឪពុកម្ដាយឲ្យបានល្អ ព្រោះក្នុងរដូវរងារនេះ មនុស្សចាស់ងាយប្រឈមជំងឺ ៥ ប្រភេទនេះណាស់

169

សូម្បីតែមនុស្សចាស់ដែលមានសុខភាពល្អក៏មិនគួរធ្វេសប្រហែសក្នុងការរក្សាសីតុណ្ហភាពក្នុងខ្លួនរបស់ពួកគេដែរ។ ពួកគេត្រូវតែស្លៀកសម្លៀកបំពាក់ក្រាស់ល្មមៗ ជៀសវាងនៅកន្លែងត្រជាក់។ ចំណែកនៅពេលយប់ គ្របខ្លួនជាមួយភួយ ដើម្បីរក្សាភាពកក់ក្តៅ បរិភោគអាហារក្តៅៗ ចម្អិនថ្មីៗឱ្យបានច្រើនផឹកទឹកក្តៅ ៦-៨ កែវក្នុងមួយថ្ងៃ និងគេងឱ្យបានគ្រប់គ្រាន់ (ប្រហែល ៧-៩ ម៉ោង)។ ដើម្បីជ្រាបកាន់តែច្បាស់ ថ្ងៃនេះ សករាជ សូមណែនាំជំងឺ ៥ ប្រភេទដែលគួរតែប្រយ័ត្នឲ្យបានខ្ពស់។

1. ជំងឺផ្លូវដង្ហើម៖ ជំងឺផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ការរាតត្បាតជាញឹកញាប់ត្រូវបានគេឃើញក្នុងអំឡុងពេលនេះ ហើយអាចមានផលវិបាកធ្ងន់ធ្ងរទៀតផង។ មនុស្សវ័យចំណាស់ គួរជៀសវាងនៅកន្លែងដែលមិនមានខ្យល់ចេញចូល មាន​មនុស្ស​កកកុញ លាង​ដៃ​ញឹក​ញាប់ ឬ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ជំងឺ ត្រូវពាក់ម៉ាសគ្រប់ពេលវេលា។

2. ជំងឺស្បែក៖ ស្បែកស្ងួត រលាកស្បែក កន្ទួល និងរមាស់ ដោយសារមនុស្សចាស់មានជាតិខ្លាញ់ក្រោមស្បែក និងកាត់បន្ថយក្រពេញ sebaceous រហូតធ្វើឱ្យស្បែកបាត់បង់សំណើមយ៉ាងងាយស្រួល។ មនុស្សចាស់គួរតែរក្សាកំដៅខ្លួនជានិច្ច ស្លៀកសម្លៀកបំពាក់ក្រាស់ៗ ហើយលាបឡេ ឬប្រេងលើស្បែកបន្ទាប់ពីងូតទឹករួច។

3. ជំងឺនៅក្នុងប្រព័ន្ធឈាមរត់៖ ជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាមខួរក្បាល ជាពិសេសនៅអាកាសធាតុត្រជាក់ មនុស្សចាស់មានទំនោរទៅហាត់ប្រាណតិច ឬញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ជាលទ្ធផលសាច់ដុំបេះដូងធ្វើការកាន់តែខ្លាំង។ ដូច្នេះហើយ មនុស្សចាស់គួរតែរក្សាកំដៅខ្លួនជានិច្ច ប្រយ័ត្នជាមួយអាហារដែលមានជាតិខ្លាញ់ខ្ពស់ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងពិគ្រោះជាមួយវេជ្ជបណ្ឌិត នៅពេលដែលអ្នកមានអារម្មណ៍ថា ជំងឺរបស់អ្នកកាន់តែអាក្រក់ទៅៗ។

4. កន្ត្រាក់សាច់ដុំ៖ សីតុណ្ហភាពរាងកាយធ្លាក់ចុះខ្ពស់ខុសធម្មតា ដោយសារការយល់ឃើញនៃអាកាសធាតុត្រជាក់នៃស្បែក មនុស្សចាស់មានការថយចុះនៃអារម្មណ៍ រាងកាយមិនអាចឆ្លើយតបជាមួយនឹងការញាក់។ ប្រព័ន្ធសរសៃប្រសាទស្វយ័តដែលគ្រប់គ្រងសរសៃឈាមក្នុងស្បែកពីការបាត់បង់កំដៅពីរាងកាយក៏កាន់តែយ៉ាប់យ៉ឺនផងដែរ។

5. ឈឺសន្លាក់៖ មនុស្សចាស់ដែលមានការឈឺសន្លាក់រ៉ាំរ៉ៃនៅពេលអាកាសធាតុត្រជាក់អាចបណ្តោលឱ្យរលាកសន្លាក់ដូចជា ជំងឺរលាកសន្លាក់ហ្គោដកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ គួរតែរក្សាភាពកក់ក្តៅដល់រាងកាយ ពិនិត្យសុខភាពឱ្យបានទៀងទាត់ព្រោះវាជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺផ្សេងៗ ហើយសមាជិកគ្រួសារមានតួនាទីសំខាន់ក្នុងការថែរក្សាមនុស្សចាស់ឱ្យបានល្អ។

ប្រភព៖ បរទេស