អ្នកច្នៃប្រឌិត AR ព្រមានហានិភ័យ Metaverse “អាក្រក់” ជាងប្រព័ន្ធផ្សព្វផ្សាយសង្គម អាចធ្វើឱ្យពិភពពិតបាត់ ឬត្រូវបានគ្រប់គ្រងដោយពិភពនិម្មិត

សម្រាប់បច្ចេកវិទ្យាពិភពនិម្មិត សព្វថ្ងៃនេះ ប្រហែលជាមិនមានបច្ចេកវិទ្យាផ្សេងទៀតដែលកំពុងត្រូវបាននិយាយច្រើនដូច Metaverse ដោយក្រុមហ៊ុន Meta (អតីត Facebook) ទេ ព្រោះបច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថានឹងផ្លាស់ប្តូរពិភពនិម្មិតទៅជំនាន់ថ្មីក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែផ្លូវរបស់ Metaverse បានរលូនណាស់ ដោយសារតែវាត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយ ​ក៏មាន​មនុស្ស​ច្រើន​ណាស់ ដែលចេញមកបង្ហាញពីការព្រួយបារម្ភអំពីបច្ចេកវិទ្យានេះ។

ចុងក្រោយនេះ សូម្បីតែអ្នកច្នៃប្រឌិតនៅក្នុង Augmented reality (បច្ចេកវិទ្យាពិភពនិម្មិតរួមបញ្ចូលគ្នាជាមួយពិភពពិត) ឬ AR នៅសម័យដំបូងដូចជាលោក Louis Rosenberg នៃមន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសសហរដ្ឋអាមេរិក ក៏ចេញ​មក​ព្រមានផងដែរ។

អត្តសញ្ញាណ Metaverse អាចអាក្រក់ជាងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលយើងធ្លាប់មាន ហើយវាអាចធ្វើឱ្យពិភពលោកពិតសម្រាប់មនុស្សជាច្រើន អាចបាត់ខ្លួន។

យោងតាមលោក Rosenberg បានឱ្យដឹងថា Metaverse អាចអនុញ្ញាតឱ្យប្រព័ន្ធមួយចំនួន “ដាក់ស្លាក” មនុស្សនៅក្នុងពិភពពិត ដើម្បីកំណត់ថាពួកគេជានរណា ដូចជាជនអន្តោប្រវេសន៍ និងសញ្ជាតិជាដើម ឬសូម្បីតែគាំទ្រគណបក្សនយោបាយណាមួយ។

រឿងនេះអាចពង្រីកការបែងចែកនយោបាយ ការស្អប់ និងការប្រកាន់ពូជសាសន៍។

ពួកគេក៏អាចគ្រប់គ្រងនូវអ្វីដែលយើងឃើញតាមរយៈពិភព AR ដ៏គួរឱ្យភ័យខ្លាច ព្រោះវាអនុញ្ញាតឱ្យមនុស្សមួយក្រុមគ្រប់គ្រង ព័ត៌មានក្លែងក្លាយកាន់តែប្រសិទ្ធភាពជាងពេលមុនៗ។

វាមិនគ្រប់គ្រាន់ទេ គាត់ក៏ព្រួយបារម្ភថា Metaverse អាចធ្វើឱ្យ “ពិភពពិតរលាយបាត់” ដោយបង្កើតប្រព័ន្ធមួយ ដែលមនុស្សមិនអាចពឹងផ្អែកលើវាបានកាន់តែច្រើន។ ហើយនៅថ្ងៃមួយ អ្វីៗត្រូវបានគ្រប់គ្រងដោយ AR យើងនឹងមិនដឹងថាតើពិភពលោកពិតរបស់យើងនឹងដំណើរការដោយរបៀបណានោះទេ។

“ខ្ញុំមានការព្រួយបារម្ភអំពីការប្រើប្រាស់ AR ស្របច្បាប់ដោយអ្នកផ្តល់វេទិកាដ៏មានឥទ្ធិពល ដោយសារតែវាអាចគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនៃសង្គមរបស់យើង” Louis Rosenberg បាននិយាយ។

ទោះបីជាគាត់ជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យា AR អាចនាំមកនូវអ្វីដែលល្អក៏ដោយ ប៉ុន្តែដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមាន យើងត្រូវធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដើម្បីឲ្យបច្ចេកវិទ្យាធ្វើឱ្យប្រសើរឡើងដល់សង្គម និងកុំឲ្យវាក្លាយជាឥទ្ធិពលដែលបំផ្លាញយើង៕ ប្រភពពី៖ bigthink