អឺរ៉ុបបង្ហាញបញ្ជីរាយស្ថានភាពជម្ងឺដ៏កម្រផលប៉ះពាល់ បន្ទាប់ពីចាក់វ៉ាក់សាំង ចនសុន & ចនសុន កូវីដ-១៩

និយតករឱសថរបស់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានផ្តល់អនុសាសន៍ឱ្យបន្ថែមប្រភេទជម្ងឺដ៏កម្រនៃការរលាកឆ្អឹងខ្នងហៅថា transverse myelitis ជាផលប៉ះពាល់នៃការវ៉ាក់សាំង ចនសុន & ចនសុន កូវីដ-១៩ តែមួយដង ។

របាយការណ៍នៃជម្ងឺសរសៃប្រសាទធ្ងន់ធ្ងរ ក៏ធ្វើឲ្យបេះដូងបញ្ឍប់ដំណើរការមួយរយៈនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ សម្រាប់ការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនេកា និង ចនសុន & ចនសុន ដែលផ្អែកលើបច្ចេកវិទ្យាស្រដៀងគ្នា។

ការផ្តល់ព័ត៌មានថ្មីៗអំពីសុវត្ថិភាពនៃការចាក់វ៉ាក់សាំងការពារមេរោគទាំងអស់ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយថា ខ្លួនកំពុងវាយតម្លៃលើរបាយការណ៍នៃស្ថានភាពកំណកឈាមដ៏កម្រ ដែលត្រូវបានគេដឹងថាជារោគសញ្ញាលេចធ្លាយសរសៃឈាម (CLS) បន្ទាប់ពីការចាក់វ៉ាក់សាំង ម៉ូដឺណា ។

EMA បាននិយាយថា ខ្លួនបានកត់ត្រាករណី CLS ចំនួនប្រាំមួយ និងកំពុងវាយតម្លៃទិន្នន័យទាំងអស់ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើមានទំនាក់ទំនងមូលហេតុរវាងរបាយការណ៍ និងវ៉ាក់សាំងឬអត់នោះទេ។

នៅក្នុង CLS សារធាតុរាវលេចចេញពីសរសៃឈាមតូចបំផុត ដែលបណ្តាលឱ្យហើម និងការធ្លាក់ចុះនៃសម្ពាធឈាម។ ស្ថានភាពនេះត្រូវបានសិក្សាផងដែរជាមួយនឹងវ៉ាក់សាំងពី អាស្ត្រាហ្សេនេកា និង ចនសុន & ចនសុន ។

EMA បាននិយាយថា បច្ចុប្បន្នមិនមានភស្តុតាងគ្រប់គ្រាន់នៃទំនាក់ទំនង ដែលអាចកើតមានរវាងករណីកម្រនៃរោគសញ្ញារលាកពហុប្រព័ន្ធ (MIS) និងវ៉ាក់សាំងដែលមានមូលដ្ឋានលើ អឹមអរអិនអេ ពីវ៉ាក់សាំង ម៉ូដឺណា និង ភីហ្វីហ្សឺ ។

និយតករកំពុងពិនិត្យមើលថាតើវ៉ាក់សាំងការពារមេរោគឆ្លង ដែលត្រូវបានអនុម័តអាចបណ្តាលឱ្យមាន MIS ដែរឬទេ។ រោគសញ្ញានេះគឺជាស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែកម្រមាន ដែលផ្នែកផ្សេងៗនៃរាងកាយក្លាយទៅជារលាក រួមទាំងបេះដូង សួត តម្រងនោម ខួរក្បាល ស្បែក ភ្នែក ឬសរីរាង្គក្រពះពោះវៀន។

ចនសុន & ចនសុន និង ម៉ូដឺណា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់ទេ៕ ប្រភពពី៖ reuters