ធ្ងន់កហើយ! តារាស្រី Sririta ដឹកដៃស្វាមីសេដ្ឋីទៅប្តឹងពួកឆ្លៀតឱកាសដែលមានបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងយ៉ាងធ្ងន់ធ្ងរ

949

តារាស្រី Rita Sririta និងស្វាមី Korn Narongdej ធ្វើដំណើរទៅកាន់តុលាការដើម្បីផ្តល់សក្ខីកម្ម និងស៊ើបអង្កេតមូលហេតុនៃការបរិហារកេរ្តិ៍ដោយការផ្សាយពាណិជ្ជកម្ម ក្រោយ​ត្រូវ​ពួកឆ្លៀតឱកាសកែ​រូប​ធ្វើ​ជា​ឃ្លីប​មិនសមរម្យ ។

ហៅ​ថា​ជាការកាប់ដាវពិត​ប្រាកដ​មិន​មែន​គំរាម​ទេ សម្រាប់អ្នកម្តាយដ៏ស្រស់ស្អាត Rita Sririta ដែលមុននេះមានពួកឆ្លៀតឱកាស បានធ្វើឃ្លីបមិនសមរម្យយកមកចុះផ្សាយពាសវាលពាសកាល ធ្វើឲ្យខូចឈ្មោះរបស់អ្នកនាងយ៉ាងគួរឲ្យក្តៅក្រហាយ ចាំបាច់ត្រូវ​តែដោះស្រាយ​តាម​នីតិវិធី​ច្បាប់​យ៉ាង​តឹងរ៉ឹង ។

ថ្មីៗនេះ Rita ក៏បានដឹកដៃស្វាមីគឺលោក Korn Narongdej បានធ្វើដំណើរទៅកាន់តុលាការព្រហ្មទណ្ឌ Ratchada ដើម្បីផ្តល់សក្ខីកម្ម និងស៊ើបអង្កេតមូលហេតុនៃការបរិហារកេរ្តិ៍ដោយការផ្សាយពាណិជ្ជកម្មដ៏អាម៉ាស់ ដែលបណ្តាលឱ្យមានការរីករាលដាលយ៉ាងទូលំទូលាយ ហើយ Rita បានបង្ហាញនៅលើ IG ដែរថា ៖

“Rita មក​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​អ្នក​ដែល​កែ​សម្រួល និង​ផ្សាយ​ឃ្លីប​មិនសមរម្យ មាននរណាម្នាក់យកឈ្មោះ Rita ហើយបានកែសម្រួលរូបថតជាច្រើនសន្លឹករបស់ Rita ទៅជាឃ្លីបវីដេអូមនុស្សពេញវ័យ ក្នុងចេតនាដោយប្រើចំណុចដែលស្ត្រីម្នាក់ទម្លាក់សក់គ្របមុខរបស់នាង ដើម្បីសាងភាពយល់​ច្រឡំ​ថា​ឃ្លីប​នោះ​ជា​ Rita និងមានចេតនាធ្វើបាប Rita ចង់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងរូបភាពដែលត្រូវបានបង្កើតឡើង ត្រូវគេប្រមាថបន្ទាបតម្លៃបណ្តាលឱ្យមានការស្អប់ខ្ពើម”

“Rita បានធ្វើការនៅក្នុងវិស័យសិល្បៈនេះអស់រយៈពេលជាង ២៦ ឆ្នាំជាមួយនឹងការប្តេជ្ញាចិត្ត ហើយថែរក្សាកេរ្តិ៍ឈ្មោះយ៉ាងល្អបំផុត ​មិន​ដែល​ធ្វើ​អ្វី​ឲ្យ​ខូច​ខាតឡើយ។ ជាពិសេសពេលនេះ Rita មានកូនហើយ ដើម្បីការពារខ្លួនខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ណា​យល់​ច្រឡំ​ទេ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ម្តងទៀត​ថា មនុស្ស​ក្នុង​ឃ្លី​ប​មិន​មែនជា Rita ទេ​”

 

“Rita សូម​ចាត់​វិធាន​ការ​ចំពោះ​មនុស្សដែល​ចែក​រំលែក កែ​សម្រួល បញ្ជូន​បន្ត និង​ចែក​ចាយ​ឃ្លីប ហើយ​នឹង​អនុវត្ត​រឿង​នេះ​រហូត​ដល់​ទីបញ្ចប់ Rita ក៏សូមអរគុណអ្នក​កាសែត​ទាំង​អស់​ដែល​មក​ជួយ​លើក​ទឹក​ចិត្ត​ជា​សំឡេង​ឲ្យ​ Rita”

លើសពីនេះ មេធាវីរបស់អ្នកនាង Rita បានលាតត្រដាងថា មានការទាមទារសំណងការខូចខាតចំនួន ១ លានបាត ក្នុងនោះក៏មានមិត្ដសិល្បៈដែលមកផ្ញើការលើកទឹកចិត្តដល់រីតា រួម​ជាមួយ​នឹង​ការ​និយាយ​ថា​ការ​រៀបចំ​នេះ​គឺ​ត្រឹមត្រូវ​បំផុត​ ៕

ប្រភព៖ Kapook