មកដឹងឲ្យច្បាស់ ពីលលាដ៍ក្បាលរកឃើញដំបូងបង្អស់របស់ពិភពលោក ប៉ាន់ស្មានថា មានអាយុកាល ២៤០,០០០ ឆ្នាំ ដែលត្រូវជារបស់ក្មេងប្រុសអាយុមិនដល់ដប់ឆ្នាំ

173

យោងតាមក្រុមអ្នករុករកដែលដឹកនាំដោយលោក Lee Berger បានចូលទៅក្នុងរូងភ្នំបុរាណមានឈ្មោះថា “Rising Star” ក្នុងខេត្ត Kauteng ភាគឦសាននៃប្រទេសអាហ្វ្រិកខាងត្បូង រកឃើញបំណែកនៃលលាដ៍ក្បាលមនុស្សបុរាណមួយដែលមានអាយុកាល ២៤០,០០០ ឆ្នាំ។

ក្រោយមកបំណែកលលាដ៍ក្បាលនេះត្រូវបានគេហៅថា Leti ហើយក៏ជាកម្មសិទ្ធិរបស់ក្មេងប្រុសអាយុ ៤ ទៅ ៦ ឆ្នាំ មកពីពូជមនុស្សបុរាណ Homo naledi។ ទំហំរបស់​វាតូចៗដូចគ្នា ដែលត្រូវបានគេរកឃើញនៅក្នុងច្រកតូចចង្អៀតមួយដែលមានទទឹងប្រហែល ១៥ សង់ទីម៉ែត្រនៃរូងភ្នំ។

ផ្អែកលើទិន្នន័យរបកគំហើញ លលាដ៍ក្បាលមានទំហំតូចណាស់ ព្រោះកាលពីអតីតកាល Homo Naledi គឺជាមនុស្សតូចមួយ ដែលមានកម្ពស់ជាមធ្យមប្រហែល ១៤០-១៥០ សង់ទីម៉ែត្រ​ ដូច្នេះលលាដ៍ក្បាលរបស់កុមារ ទំហំតូចជាង កាន់តែច្រើន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះ Homo Naledi ត្រូវបានគេជឿថា ជាមនុស្សបុរាណដ៏ឆ្លាតវៃ ទោះបីជាខួរក្បាលតូចរបស់ពួកគេជាមធ្យមប្រហែល ៤៨០-៦១០ លានក៏ដោយ។ (បច្ចុប្បន្នមនុស្សមានទំហំខួរក្បាលប្រហែល ១,៣០០ សង់ទីម៉ែត្រគូប)​។​

បន្ថែមពីនេះ លលាដ៍ក្បាលត្រូវបានគេរកឃើញនៅកម្ពស់ ៨០ សង់ទីម៉ែត្រពីលើដី ហើយក៏​មិន​បាន​រក​ឃើញ​បំណែក​ឆ្អឹង​ផ្សេងៗ​ទៀត​ដែរ។ ដូច្នេះ​ហើយ​អាចនិយាយបាន​ថា លលាដ៍​ក្បាល​នេះ​កាលពី​អតីតកាល​ត្រូវ​បាន​បំបែក​ចេញពី​សាកសព៕

ប្រភព៖ បរទេស