Rainie Yang បង្ហាញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ពី​ផ្ទះ​របស់ខ្លួន និង Li Ronghao នៅ​ប៉េកាំង អ្នក​និយម​លេង​អ៊ីនធឺណិត​ចង់​ដឹង​ថា​ផ្ទះ​របស់​ពួក​គេ​ថ្លៃ​ប៉ុន្មាន?

មិនមែនជារឿងអាថ៌កំបាំងទេដែលអចលនទ្រព្យនៅក្នុងទីក្រុងអភិវឌ្ឍន៍ភាគច្រើនក្នុងប្រទេសចិនដូចជា ប៉េកាំង សៀងហៃ ក្វាងចូវ និង សិនចិន មានតម្លៃថ្លៃខ្លាំង។

សម្រាប់ការចាប់ផ្តើម ទិញផ្ទះល្វែងនៅទីក្រុងសៀងហៃរបស់ Carina Lau ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ១០០លានយន់ (១៥,៥៦ លានដុល្លារ)។

ពេលនេះ អ្នកនិយមលេងអ៊ីនធឺណិតកំពុងធ្វើការប៉ាន់ស្មានអំពីតម្លៃផ្ទះរបស់ Li Ronghao អាយុ ៣៦ ឆ្នាំ និង Rainie Yang នៅទីក្រុងប៉េកាំង បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញពីទិដ្ឋភាពពីផ្ទះរបស់ពួកគេនៅក្នុង IG Story ថ្មីៗនេះ។

Rainie អាយុ ៣៧ ឆ្នាំបានសរសេរថា “ទិដ្ឋភាពនៅខាងក្រៅផ្ទះរបស់យើងគឺពិតជាស្រស់ស្អាតណាស់” ។ នាងមិនកុហកទេ។

ស្រមៃថាភ្ញាក់ពីដំណេក… ហើយដំបូងអ្នកផ្អៀងក្បាលរបស់អ្នកដើម្បីគយគន់ទេសភាព

ជំនួសឱ្យចង់ឃើញព្រៃឈើដ៏ស៊ុបទ្រុប មនុស្សជាច្រើនរំពឹងចង់ដឹងថា គូស្នេហ៍មួយគូនេះរស់នៅតំបន់ណា អ្នកនិយមលេងអ៊ីនធឺណិតបានសន្មតចំពោះរូបភាពថាព្រៃនេះស្ថិតនៅឧទ្យានព្រៃឈើអូឡាំពិក។

យោងតាមអ្នកនិយមលេងអ៊ីនធឺណែត ផ្ទះល្វែងដែលមានបន្ទប់គេង ២ មានទំហំ ១១៩៥ ហ្វីតការ៉េ ក្នុងខុនដូនៅជាប់សួនឧទ្យានមានតម្លៃរហូតដល់ ១២,០១ លានយន់ (១,៨ លានដុល្លារ)។

សម្រាប់ការពិចារណាលើទំហំដ៏ធំនៃផ្ទះរបស់គូស្នេហ៍នេះវិញ ផ្អែកលើរូបភាពដែលនាង និង Ronghao បានចែករំលែកនាពេលកន្លងមក អ្នកនិយមលេងអ៊ីនធឺណិតគិតថា ផ្ទះនេះទំនងជាមានតម្លៃ ៣០ លានយន់ (៤,៦៧ លានដុល្លារ) ទំហំ ១១.៣០០ ម៉ែត្រការ៉េ ជាវិមាន ft នៅ Anhui ៕ ប្រភពពី៖ LEE WEI LIN