UNESCO និយាយថា ព្រៃឈើជាបេតិកភណ្ឌពិភពលោកជាច្រើនកំពុងបញ្ចេញកាបូន ច្រើនជាងពួកវាស្រូបយក ដោយសារកសិកម្ម ការកាប់ឈើ និងភ្លើងឆេះព្រៃ

នៅពេលនិយាយអំពីព្រៃ ជាធម្មតាយើងមានទំនោរគិតថា កន្លែងនានាជាសួតរបស់ពិភពលោក ដោយវាបានស្រូបយកកាបូនឌីអុកស៊ីត ហើយបំប្លែងវាទៅជាអុកស៊ីហ្សែន។

យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីរបស់អង្គការយូណេស្កូ និងអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។ វាហាក់ដូចជាព្រៃឈើដែលទំនងជាស្រូបយកកាបូនឌីអុកស៊ីត បច្ចុប្បន្ននេះ កន្លែងខ្លះបញ្ចេញកាបូនឌីអុកស៊ីតច្រើនជាងការស្រូបចូល!!

នៅក្នុងរបាយការណ៍នេះ អ្នកវិទ្យាសាស្ត្រមួយក្រុមបានធ្វើការស្ទាបស្ទង់មើលព្រៃឈើបេតិកភណ្ឌពិភពលោក តាមរយៈការស្ទង់មតិ និងពីរូបភាពផ្កាយរណប។ មុនពេលប្រៀបធៀបវាជាមួយទិន្នន័យពី ២០០១-២០២០ ហើយបានរកឃើញនោះនូវរឿងមួយ។

នៅក្នុងព្រៃចំនួន ២៥៧ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ យ៉ាងហោចណាស់មានព្រៃឈើចំនួន ១០ កំពុងបញ្ចេញកាបូនឌីអុកស៊ីតច្រើនជាងពួកគេស្រូបយក។

ការបំភាយកាបូនឌីអុកស៊ីតពីព្រៃឈើដែលបានរៀបរាប់នៅទីនេះ ភាគច្រើនដោយសារតែការរួមបញ្ចូលគ្នានៃការកាប់ឈើ ផលប៉ះពាល់នៃកសិកម្ម និងភ្លើងឆេះព្រៃ ថាតើវាកើតឡើងដោយធម្មជាតិ។

ហើយកន្លែងដែលមានដានកាបូនខ្ពស់បំផុតនៅក្នុងព្រៃទាំងនេះគឺ៖ ព្រៃត្រូពិចនៃកោះស៊ូម៉ាត្រា នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែលបញ្ចេញឧស្ម័នកាបូនិកចំនួន ៤,២ លានតោន ប៉ុន្តែស្រូបយកត្រឹមតែ ១,២ លានតោនប៉ុណ្ណោះ។

ជាសំណាងណាស់ បើប្រៀបធៀបទៅនឹងព្រៃឈើបេតិកភណ្ឌពិភពលោក ដែលនៅសេសសល់នាពេលបច្ចុប្បន្ននេះ ព្រៃឈើបេតិកភណ្ឌពិភពលោកនឹងនៅតែស្រូបយកកាបូនច្រើនជាងការបញ្ចេញ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី នេះបង្ហាញពីផលប៉ះពាល់របស់មនុស្សលើព្រៃឈើពិភពលោកគឺមានច្រើន។

វាមិនគួរភ្ញាក់ផ្អើលទេ ដែលថានាពេលអនាគតយើងនឹងមានព្រៃឈើជាច្រើនទៀត ត្រូវបានវាយប្រហាររហូតដល់វាបញ្ចេញកាបូនឌីអុកស៊ីតច្រើនជាងវាស្រូបយកតាមរបៀបដូចគ្នា៕ ប្រភពពី៖ theguardian