តារា TikTok បង្ហោះ​រូប​ថត​មឈូស​ឪពុក ទទួលការរិះគន់យ៉ាងខ្លាំង តែនាងថា «នាងមិនបានធ្វើអ្វីខុសឡើយ»

1076

តារា​បណ្ដាញ​សង្គម​មួយ​រូប ​បាន​ក្លាយ​ជា ​តារា​ល្បី ​លើ​អ៊ីនធឺណិត​ដោយ​ការ​ចែក​រំលែក​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​ខ្លួន​នាង​ស្លៀក​ពាក់ឈុតខ្មៅ​នៅ​មុខ​មឈូស​របស់​ឪពុក​។

នាង Jayne Rivera ដែលមានអ្នកតាមដានត្រឹមតែជាង 300,000 នាក់នៅលើ TikTok បាន បង្ហើបថាឪពុករបស់នាងដែលជាអតីតយុទ្ធជនយោធាអាមេរិកបានទទួលមរណភាពកាលពីសប្តាហ៍មុន។

បន្ទាប់មកនៅថ្ងៃច័ន្ទ អ្នកស្រុកនៅ Miami បានយក Instagram ដើម្បីបង្ហោះរូបថតរបស់នាង ដែលហាក់ដូចជាត្រូវបានគេថតនៅក្នុងពិធីបុណ្យសពរបស់ឪពុកនាង។

ក្នុង​រូបភាព​ជាច្រើនសន្លឹកនោះ Jayne ស្លៀក​រ៉ូប​ខ្លី​ដៃ​ខ្លី​ពណ៌​ខ្មៅ និង​ស្បែក​ជើង​កែង​ជើង​ពណ៌​ខ្មៅ។ រូបថតមួយសន្លឹក នាងបែរចំហៀងទៅកាមេរ៉ា ហើយមួយទៀតនាងលើកជើងមួយចំហៀងរបស់នាងឡើងលើ និងមួយទៀតក្នុងឥរិយាបថអធិស្ឋានដោយលើកដៃទាំងពីរសំពះ។

នាងបានសរសេរនៅក្នុងចំណងជើងថា “មេអំបៅហើរទៅឆ្ងាយ។ Rip Papi អ្នកគឺជាមិត្តល្អបំផុតរបស់ខ្ញុំ។ ជីវិតរស់នៅបានល្អ” ជាមួយនឹងរូបថតប៉ុន្មានសន្លឹកនេះ រួចបង្ហោះចូល Instagram។

អ្នកតាមដានគណនី Instagram របស់ Jayne បានបញ្ចេញមតិដើម្បីបង្ហាញពីការមិនចូលចិត្តរបស់ពួកគេចំពោះ “ការថតរូបពិធីបុណ្យសព” របស់នាង ដែលតាំងពីនោះមកគណនី Instagram របស់នាងហាក់ត្រូវបានលុបចោល ។

នៅក្នុងបទសម្ភាសន៍ជាមួយ NBC នាងបាននិយាយថា «នាងយល់ពីការទទួលបានមតិអវិជ្ជមាន ប៉ុន្តែនាងថតរូបនេះ ក្នុងចេតនាល្អបំផុតតាមរបៀបដែលឪពុករបស់ខ្ញុំនឹងយល់ព្រមដែរ ប្រសិនបើគាត់នៅមានជីវិត» ។ នាង​បាន​បន្ថែម​ថា​៖ «​គ្មានអីខុសឆ្គង​ជាមួយ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ និងឈរ​នៅ​ក្បែរមឈូសឪពុកខ្ញុំនោះទេ​»។

“មនុស្សគ្រប់រូបដោះស្រាយផ្លូវចិត្តនៃការបាត់បង់មនុស្សជាទីស្រឡាញ់តាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ។ ខ្លះ​ធ្វើតាមទម្លាប់ ខណៈ​ខ្លះ​ទៀតធ្វើបែបផ្សេងពីនេះ»។

«សម្រាប់ខ្ញុំ ខ្ញុំបានចាត់ទុកការប្រារព្ធពិធីនេះដូចជាឪពុករបស់ខ្ញុំនៅក្បែរខ្លួន ដោយដាក់កាមេរ៉ាថតដូចដែលគាត់ធ្លាប់ធ្វើ ក្នុងពិធីផ្សេងជាច្រើនពីមុនមក។»

នាង​បាន​បញ្ជាក់​យ៉ាង​លម្អិត​ដោយ​និយាយ​ថា ឪពុក​របស់​នាង​តែងតែ​បង្ហាញ​ក្នុង​រឿង Instagram របស់​នាង ដូច្នេះ​ហើយ​នាង​ជឿជាក់​ថា​អ្នក​តាមដាន​នាង​គួរតែត្រូវបាន​ដឹង​ថា​លោក​បាន​ទទួល​មរណភាព​ហើយ ។

គណនី Instagram របស់នាងគឺត្រូវបានបិទមិនអាចរកឃើញឡើយ បើតាមការនាងបានអះអាង Instagram បានបិទគណនីនេះដោយមិនបានប្រាប់ហេតុផលណាមួយឡើយ៕