Cecilia Cheung ទទួលបានការសសើរ និងល្បីខ្លាំងម្ដងទៀតក្នុងកម្មវិធីប្រកួតដ៏ពេញនិយមថ្មី នៅក្នុងប្រទេសចិន ដោយស្តង់ដារសក់របស់នាង (ស្ទើរតែ) ល្អឥតខ្ចោះ

នៅក្នុងប្រទេសចិនមានការប្រកួតប្រជែងដ៏ពេញនិយមជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនោះរួមមាន ‘ Manhua Waist Challenge ‘, ‘A4 Waist Challenge’ និង ‘Belly Button Challenge’?

និន្នាការ​ទាំងនេះ ដែល​ភាគច្រើន​ក្នុង​គោលបំណង​  បង្ហាញពីការប្រកួតប្រជែងបែបរូបរាងដូចជា ​រាង​ស្ដើងល្អឥតខ្ចោះត្រូវស្តង់ដារ ឬ​អាច​ពត់ពេលបានច្រើន​កម្រិតណា​ ត្រូវ​បាន​គេ​បំផុសក្នុង​ការ​ផ្សព្វផ្សាយ​ចំពោះប្រភេទ​រូបភាព នៃ​រាងកាយ​។

ជាមួយនឹងរដ្ឋបាល Cyberspace នៃប្រទេសចិន តាមសេចក្តីរាយការណ៍បានបង្រ្កាបចំពោះ ” ភាពល្បីល្បាញខ្លាំង ” ទាំងនេះ ដូច្នេះនិន្នាការទាំងនេះអាចនឹងក្លាយជារឿងអតីតកាល។

ជួបជាមួយកម្មវិធី Hairline Challenge

ទោះជាយ៉ាងណាក៏ដោយ លើប្រព័ន្ធអ៊ីនធឺណេតនឹងតែងតែមាននិន្នាការថ្មីៗដ៏ផុសផុល ដោយចុងក្រោយបំផុតគឺ Hairline Challenge ដែលជាកម្មវិធីដ៏ពេញនិយមបំផុត និងជាកម្មវិធីដ៏ឆ្កួតៗសម្រាប់ប្រទេសចិន។

អ្វីដែលអ្នកត្រូវធ្វើ គឺប្រើម្រាមដៃរបស់នាក់វាស់ប្រវែងគម្លាតនៃសក់របស់អ្នក ដោយយកម្រាមដៃដាក់នៅលើថ្ងាសរបស់អ្នក ក្នុងកម្មវិធីនេះកំណត់ភាពខុសគ្នាសម្រាប់បុរស និងស្ត្រី។ អ្នកអាចមើលទៅលើរូបភាពខាងលើ ប្រសិនបើសក់របស់អ្នកនៅល្អឥតខ្ចោះ (មិនជ្រុះហួស) នោះថ្ងាសរបស់អ្នកត្រូវការត្រឹមតែម្រាម ២ ឬក៏ ៣ ប៉ុណ្ណោះដាក់នៅលើថ្ងាស។

Ceci ទទួល​បានភាពល្អឥតខ្ចោះតាមស្តង់ដារ Hairline Challenge

ទោះបីជាការប្រកួតនេះនេះត្រូវបានចាប់ផ្តើមជាលើកដំបូងនៅក្នុងឆ្នាំ ២០១៩ ក៏ដោយ ក៏វាទើបតែទទួលបានភាពទាក់ទាញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប៉ុណ្ណោះ ដោយសារអ្នកនិយមលេងអ៊ីនធឺណេត ចង់បង្ហាញភាព ” ល្អឥតខ្ចោះ ” របស់ពួកគេនៅលើបណ្តាញទំនាក់ទំនងសង្គម។

ក្នុង​ចំណោម​តារា​ល្បីៗ​ដែល​បាន​ចូល​រួម​រីករាយក្នុងនោះក៏មាន Cecilia Cheung ដែល​បាន​បង្ហោះ​រូប​នាង​ធ្វើ​ការ​ប្រជែង​កាល​ពី​ (២០ តុលា ២០២១) ផងដែរ។ ថ្វីត្បិតតែនាងធ្លាក់ចុះពីស្តង់ដារនៃសក់ដ៏ ” ល្អឥតខ្ចោះ ” បន្តិចក៏ដោយក៏អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានសរសើរម្តាយអាយុ ៤១ ឆ្នាំរូបនេះថា នាងមានកូនបីនាក់ទៅហើយ ក៏ក្បាលរបស់នាងពេញដោយសក់ វាពិតជារឿងដ៏គួរឱ្យទាក់ទាញមែន។

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​និយាយ​ថា​៖ «​ខ្ញុំ​សម្រាល​កូនបាន​តែ​ម្ដង ប៉ុន្តែសក់របស់​ខ្ញុំ​ជ្រុះ​ច្រើន​ណាស់! Ceci មាន​ហ្សែនពិតជា​ល្អ​ ​ឬ​មើល​ថែ​ខ្លួន​នាង​បាន​យ៉ាង​ល្អ​ ​ទោះជានាង​មាន​កូន​បី​នាក់រួចហើយក៏ដោយ»៕ ប្រភពពី៖ LEE WEI LIN