យោធាអាមេរិកប្រកាសថា ខ្លួនចាត់ការមេដឹកនាំជាន់ខ្ពស់អាល់កៃដាបាន ដោយប្រើយន្តហោះគ្មានមនុស្សបើក

លោក ចន រីហ្គប៊ី អ្នកនាំពាក្យទីបញ្ជាការកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅថ្ងៃនេះនាភាគពាយព្យ ប្រទេសស៊ីរីបាន ចាត់ការបានមេដឹកនាំជាន់ខ្ពស់ អាល់កៃដា គឺលោក អាបឌុល ហាមីដ អាល់ម៉ាតា ” ។

លោក​បាន​និយាយ​ថា​មិន​មាន​អ្នក​ស្លាប់​ និង​របួស​ពី​ការ​វាយ​ប្រហារ​នោះ​ទេ ដោយ​លោក​បាន​បន្ថែម​ថា វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រើ​យន្តហោះ MQ-9 ។

លោកបានបន្ថែមថា “ ការចាត់ការមេដឹកនាំជាន់ខ្ពស់អាល់កៃដានេះ នឹងបង្អាក់សមត្ថភាពរបស់អង្គការភេរវករការគ្រោងការ និងការគំរោងវាយប្រហារជាសាកល ”។

នៅចុងខែកញ្ញា មន្ទីរបញ្ចកោណបានសម្លាប់លោក Salim Abu-Ahmad ដែលជាមេបញ្ជាការអាល់កៃដាជាន់ខ្ពស់ម្នាក់ទៀត នៅក្នុងប្រទេសស៊ីរី នៅក្នុងការវាយប្រហារតាមអាកាសនៅជិតទីក្រុង Idlib ភាគពាយ័ព្យរបស់ប្រទេស។

គាត់បានទទួលខុសត្រូវចំពោះ ” ការធ្វើផែនការ ការផ្តល់មូលនិធិ និងអនុម័តការវាយប្រហារអាល់កៃដាឆ្លងតំបន់ ” នេះបើយោងតាម ​​Centcom ។

លោក រីហ្គប៊ី បាននិយាយថា ” អាល់កៃដានៅតែបន្តបង្ហាញការគំរាមកំហែងដល់អាមេរិក និងសម្ព័ន្ធមិត្តរបស់យើង។ អាល់កៃដាប្រើប្រាស់ស៊ីរីជាជម្រកសុវត្ថិភាពក្នុងការកសាងកម្លាំងឡើងវិញ សម្របសម្រួលជាមួយសាខាខាងក្រៅ និងរៀបចំផែនការប្រតិបត្តិការខាងក្រៅ “។

សង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសស៊ីរី បានបង្កើតសមរភូមិដ៏ស្មុគស្មាញមួយ ដែលមានកងទ័ពបរទេស កងជីវពល និងក្រុមជីហាដ។

សង្គ្រាម​បាន​សម្លាប់​មនុស្ស​ប្រហែល​កន្លះ​លាន​នាក់​ចាប់​តាំង​ពី​ឆ្នាំ ២០១១ ដោយ​ការ​បង្រ្កាប​​ប្រឆាំងយ៉ាងខ្លាំងក្លាលើ​រដ្ឋាភិបាល៕ ប្រភពពី៖ AFP