ធ្វើអ្វីក៏ខុស ចាប់អ្វីក៏រិះគន់! តារាស្រី Taew Nataporn ត្រូវទស្សនិកជនប្រកាសឈប់តាមដាន ក្រោយនាងចេញមករាំបែបនេះមុខកញ្ចក់ទូរទស្សន៍ (មានវីដេអូ)

2055

មួយរយៈចុងក្រោយ មិនថា​ចាប់​អ្វី​ក៏ច្រើន​តែ​ក្លាយ​ជា​រឿង​ដ្រាម៉ារិះគន់ សម្រាប់​តួ​ស្រី​មុខ​ស្រស់ Taew Nataporn ជាពិសេស​រឿង​រាំ។

ជាការពិតណាស់ Taew តែងតែបង្ហាញយ៉ាងច្បាស់ថានាងចូលចិត្តរាំ ទាល់​តែ​ក្លាយ​ជា​ទេពធីតា​ TikTok ប៉ុន្តែ​តែង​ទទួលការរិះគន់​តាមមករហូត ។

ថ្មីៗនេះនៅលើ IG @polyplus_jad_hai បានចេញមកផ្សព្វផ្សាយកម្មវិធីជាមួយនឹងឃ្លីបមួយដែល Taew រាំ Cover បទចម្រៀងរបស់ Lisa BLACKPINK និងបានសរសេរ Caption ថា ៖

“Li Taew មកដល់ហើយ!! មក​ឆ្លើយ​សំណួរ​ទាំង​អស់​គ្នាឆ្ងល់ លេច​ឮ​ថា​ជាតួ​ស្រី​លាក់បាំងរឿងអាពាហ៍ពិពាហ៍ចុង​ឆ្នាំ?  យើងនឹងដឹងឆាប់ៗនេះ!!!! #3Zapp #សប្តាហ៍នេះ #33HD”

ប៉ុន្តែនៅក្រោមការបង្ហោះនេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណេត បានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃជុំវិញការរាំរបស់ Taew រហូតក្លាយជារឿងដ្រាម៉ាស្រាលដូចជា៖

“មើលទៅដូចជាអត់ខ្វះវិញ្ញាណ រាំមិនសមសោះ”, “ខ្ញុំផ្អាកមើលមួយរយៈសិន”, “ខ្ញុំមិនសូវអគតិចំពោះស្រីស្អាតរាំឲ្យមើលទេ តែម្នាក់នេះមើលហើយអត់ល្អមើលសោះ”, “គ្មាននរណាម្នាក់ប្រាប់នាងទាល់តែសោះមែនទេ មិត្តរបស់នាងប្រាប់ៗនាងខ្លះទៅបានទេ សុខចិត្តទុកឲ្យរាំឲ្យគេសើចចំអកនៅហ្នឹងឯង”, “រាំអត់សមសោះ ដូចបង្ខំទៅណាខុសចង្វាក់”, “ស្អប់! មិនមើល! ខ្សែភាពយន្តក៏មុនមើល ស្អីក៏មិនមើលដែរ សុំនិយាយថា បាយ បាយ”, “សុំអង្វរឈប់រាំទៅ រាំមិនត្រូវចង្វាក់ខំរាំដែរ មិនចេះខ្មាស់គេ” និងមាន Comment ក្នុងន័យបែបនេះជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ IG