នេះកាលពី ២០ ឆ្នាំមុន Apple បានណែនាំ iPod ដំបូងគេដល់ពិភពលោក

ថ្ងៃនេះកាលពី ២០ ឆ្នាំមុន Apple បានបង្ហាញ iPod ដំបូងគេ។

ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០០១ Apple បានណែនាំ iPod ដែលជាឧបករណ៍ចាក់តន្ត្រីចល័តដំបូងគេ ដោយត្រូវបានបង្កើតឡើងសម្រាប់ការស្តាប់តន្ត្រីពិតប្រាកដមួយ។

ត្រលប់ទៅពាក់កណ្តាលទសវត្សរ៍ទី ៩០ ឧបករណ៍ចាក់ MP3 ចល័តបានចាប់ផ្តើមលក់។

ជាមួយនឹងនាយកប្រតិបត្តិ Apple លោក ស្ទីវចប និងនាយកប្រតិបត្តិផ្សេងទៀត ពួកគេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្តាប់​ចម្រៀង​រួចទៅ​ហើយ។ ពួកគេ​គិត​ថា ​ឧបករណ៍ស្ដាប់នៅ​ពេល​នោះ បើមិនធំពេក វាតូចពេកក៏មិនល្អសម្រាប់អ្នកប្រើប្រាស់។

ក្នុងការគិតរបស់ពួកគេ ក៏មានដូចជាទំហំផ្ទុកចម្រៀងតិចពេក ថ្មឆាប់អស់ ការរចនាមិនស្អាត មិនអាចដាក់ក្នុងកាបូប និងច្រើនទៀត ក៏មិនល្អសម្រាប់អ្នកប្រើប្រាស់។

រឿងនេះបានធ្វើឱ្យ ស្ទីវចប សម្រេចចិត្តបង្កើតកម្មវិធីចាក់តន្ត្រី ដែលដោះស្រាយបញ្ហាទាំងអស់នោះ ដោយបានអភិវឌ្ឍវាទៅជា iPod ។

iPod ដំបូងដែលចេញកាលពី ២០ ឆ្នាំមុន មានទំហំ 5GB ដែលអាចផ្ទុកបទចម្រៀងបានប្រហែល ១.០០០ បទ ថាមពលថ្មប្រើបាន ១០ ម៉ោង មានទម្ងន់ស្រាល តូច ចល័ត និងងាយស្រួលប្រើ នេះបើយោងតាមគោលគំនិតទាំងអស់ដែលបានដាក់ចេញ។

បន្ទាប់ពីនោះ iPod បានទទួលជោគជ័យក្នុងការលក់ កសាងភាពជោគជ័យនៃជំនាន់ជាច្រើនទៀត។ កំណែជាច្រើនក៏បានបន្ថែមទៅលើវា ដូចជា Classic រួមមាន iPod Mini, iPod Nano, iPod Shuffle និង iPod Touch ។

ក្នុងឆ្នាំ ២០១៤ iPod ជាង ៣៩០ លានគ្រឿងត្រូវបានលក់អស់៕ ប្រភពពី៖ shahmm.medium