ការផ្ទុះឆាបឆេះរោងចក្រគីមីរុស្ស៊ី បានឆក់យកជីវិតមនុស្ស ១៦នាក់ (មានវីដេអូ)

202

ម៉ូស្គូ៖ ទូរទស្សន៍រដ្ឋរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រ ទី២២ ខែតុលានេះថា មនុស្សចំនួន១៦នាក់បានស្លាប់ នៅក្នុងការផ្ទុះ និងឆេះនៅរោងចក្រផលិតម្សៅ និងសារធាតុគីមី នៅក្នុងខេត្ត Ryazan ភាគខាងលិចនៃប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ ហើយបុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងការរលាកដ៏ធ្ងន់ធ្ងរ។

Photo by AFP

នៅពេលហេតុការណ៍ខាងលើនេះកើតឡើង មនុស្សប្រមាណ ១៧នាក់ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុងអគារមានតែមួយជាន់របស់ក្រុមហ៊ុន រ៉ាសយ៉ាដ (Razryad) ដែលមានជំនាញខាងផលិតគ្រឿងផ្ទុះ សម្រាប់បម្រើវិស័យឧស្សាហកម្ម ហើយអ្នកជួយសង្គ្រោះបានរកឃើញអ្នកស្លាប់ចំនួន ១៦នាក់។

សូមចុចអានអត្ថបទចាស់ រុស្សីស្លុត! ភ្លើងឆេះធុងប្រេង ផ្ទុះដូចផ្គរលាន់ អណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំងឡើងលើមេឃ (មានវីដេអូ)

វីដេអូមួយបានបង្ហាញពីពេលនៃការផ្ទុះនេះ ដោយមានដុំភ្លើងពណ៌លឿងដ៏ធំមួយបានហោះឡើងលើអាកាស ហើយរូបថតបង្ហាញពីទិដ្ឋភាពដែលរងការបំផ្លិចបំផ្លាញទាំងស្រុង ដោយផ្សែងនៅហុយចេញពីគំនរបាក់បែក។

មូលហេតុពិតប្រាកដគឺមិនច្បាស់លាស់នោះទេ ដោយទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់ប្រភពមួយថា វាត្រូវបានបង្កឡើងដោយការបញ្ហាបច្ចេកទេស៕