តារាស្រី Taew Nataphon ក្រោយពីបង្ហាញក្បាច់រាំ Cover បទចម្រៀងរបស់តារាល្បីលំដាប់អន្តរជាតិ Lisa ត្រូវអ្នកលេងអ៊ីធើណេតនិយាយដើមព្រាត (មានវីដេអូ)

304

តារាសម្ដែងស្រីមុខស្រស់ Taew Nataphon បានធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយបង្ហោះតាមបណ្ដាញសង្គមអំពីក្បាច់រាំមួយប្រភេទដែលបង្ហាញច្បាស់ថា នាងចូលចិត្តរាំណាស់ នឹងបាន​ក្លាយ​ជា​ទេពធីតា​ក្នុង TikTok រហូត​មានការ​និន្នា​​រិះគន់​តាម​ក្រោយពីសំណាក់មហាជនអ្នកគាំទ្រ។

នាពេលថ្មីៗនេះ សង្កេតឃើញថា នៅលើប្រព័ន្ធ Instagram @ polyplus_jad_hai បានចេញផ្សព្វផ្សាយកម្មវិធីបូកផ្សំជាមួយនឹងឃ្លីបវីដេអូមួយដែល Taew បានរាំ Cover បទចម្រៀងរបស់ Lisa BLACKPINK ដោយនិយាយថាៈ “Li-Taew មកដល់ហើយ!! ខ្ញុំមកឆ្លើយសំនួររបស់អ្នកទាំងអស់គ្នា ដែលបានលេចធ្លាយព័ត៌មានចចាមអារ៉ាមថា រៀបការដោយសម្ងាត់នៅចុងឆ្នាំនេះ?”

ដោយឡែក បន្ទាប់ពីក្បាច់រាំរបស់តារាសម្ដែងស្រីល្បីឈ្មោះ Taew ត្រូវបានចែកចាយរួចមក មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានចូលទៅបញ្ចេញមតិតិរិះគន់យ៉ាងចាស់ដៃ ជុំវិញការរាំមួយនេះ។ ឯអ្នកខ្លះទៀតក៏បានសម្ដែងអារម្មណ៍មិនពេញចិត្តថា ខ្ញុំ​ចូល​ចិត្ត​មើល​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់​រាំ ប៉ុន្តែ​នេះ​ហាក់​ដូច​ជា​មិន​ត្រឹម​ត្រូវទេ។ តើគ្មាននរណាម្នាក់ប្រាប់នាងទេ។ ហេតុអ្វីបានជារាំ អោយគេសើចបែបនោះ។ កុំចូលចិត្តរាំលេងសើច វាមើលទៅមិនដូចគ្នាទេ។ គួរឲ្យអាណិតណាស់ ខ្ញុំនិយាយការពិតឈប់រាំទៅ មើល​ទៅមិនចូល​ចង្វាក់។ គួរតែទៅរៀនរាំសារជាថ្មី អ្នកគួរតែឈប់រាំភា្លម៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោមនេះ៖

ប្រភព៖ បរទេស