ប៉ូលីសជប៉ុនចាប់ខ្លួនបុរសម្នាក់ ដែលប្រើ AI ដកយករូបភាពចំណុចគេធ្វើឲ្យព្រាលនៅក្នុងភាពយន្ត AV ពិសេស ដោយធ្វើបានជាង ១០.០០០ រឿងរកប្រាក់បានរាប់មឺនដុល្លារ

ជាច្រើនដងដែលយើងឃើញការប្រើប្រាស់បច្ចេកវិទ្យាទំនើបមិនត្រឹមត្រូវ ហើយចំពោះអ្វីដែលបានកើតឡើងនៅប្រទេសជប៉ុននាពេលនេះក៏ដូចគ្នានេះដែរ។ នៅពេលមន្រ្តីប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ ដែលប្រើបញ្ញាសិប្បនិម្មិត (AI) ដកយកចំណុចដែលគេធ្វើឲ្យព្រាលក្នុងភាពយន្តកូនជ្រូក។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ដូច្នេះថា ប៉ូលីសបានចាប់ខ្លួនលោក Masayuki Nakamoto អាយុ ៤៣ ឆ្នាំពីបទរំលោភសិទ្ធិអ្នកនិពន្ធ និងការចែកចាយរូបអាសអាភាស។

ប៉ូលីសបានរកឃើញថាបុរសរូបនោះប្រើ AI ដើម្បីលុបចោលនូវចំណុចព្រាលក្នុងរឿងអាសអាភាស និងភាពយន្ត AV មុនពេលបង្ហោះវានៅលើគេហទំព័រផ្ទាល់ខ្លួនរបស់គាត់។

វាត្រូវបានគេបង្ហាញថា Nakamoto បានប្រើ AI ដើម្បីទស្សន៍ទាយរូបភាពប្រដាប់បន្តពូជ ហើយបង្កើតវាឡើងវិញដើម្បីឲ្យរូបភាពកាន់តែច្បាស់ មុនពេលលក់ក្នុងតម្លៃ ២.៣០០ យ៉េន ក្នុងមួយដុំ។

ការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថា Nakamoto បានប្រើ AI ដើម្បីលុបចំណុចពិសេស ដែលគេធ្វើឲ្យ ព្រាលៗ លើរាងកាយមនុស្ស នៅក្នុងខ្សែភាពយន្ត AV បានជាង ១០.០០០ រឿង ហើយលក់បានជាង ១១ លានយ៉េន (ប្រហែល ៨,៩ មឺនដុល្លារ) ។

ការប្រើប្រាស់ AI ដើម្បីដកការត្រួតពិនិត្យនៅក្នុងភាពយន្ត AV គឺជាបញ្ហា ដែលកំពុងជះឥទ្ធិពលដល់អ្នកផលិតខ្សែភាពយន្ត និងតួសម្តែងខ្លួនឯងក្នុងរឿងកូនជ្រូក។ ករណីរបស់លោក Nakamoto គឺជាលើកទីមួយហើយ ដែលជនល្មើសត្រូវបានចាប់ខ្លួន៕ ប្រភពពី៖ nhk , rt