បន្ទាប់ពីពួកតាលីបង់បានដណ្តើមយកប្រទេសរហូតដល់សេដ្ឋកិច្ចដួលរលំ ស្ថានភាពជនជាតិអាហ្វហ្គានីស្ថាន ត្រូវបង្ខំចិត្ត “ យកកូនដោះបំណុល ” ហើយជីវិតក្មេងស្រីៗរងសម្ពាធធ្ងន់ធ្ងរ ក្រោមបំណុលគ្រួសារ

អាហ្វហ្គានីស្ថាន៖ ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានកាលពីខែសីហា សេដ្ឋកិច្ចរបស់ប្រទេសនេះស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយរហូតដល់វាស្ទើរតែដួលរលំទាំងស្រុង។ យោងតាមសារព័ត៌មាន The Wall Street Journal គ្រួសារក្រីក្រមិនមានការស្ទាក់ស្ទើរ សូម្បីតែលក់កូនដើម្បីសងបំណុល។

សាឡាហា ម្តាយជនជាតិអាហ្វហ្គានីស្ថានបាននិយាយថា៖ នាងមានបំណុលប្រហែល ៥៤០ ដុល្លារ នាងជាអ្នកបោសសំអាតរកបានតែ ០,៦ ដុល្លារក្នុងមួយថ្ងៃ ហើយប្តីនាងចាស់ណាស់ទៅហើយ បូកនឹងបាត់បង់ការងារផ្សេង។

សាឡា ត្រូវបានគំរាមកំហែងដោយម្ចាស់បំណុល បើមិនអាចសងបំណុលអស់ ពួកគេនឹងយកកូនស្រីរបស់នាង …

ដោយ ខាលីដអាម៉ាដ ម្ចាស់បំណុលបាននិយាយថា៖ “ ខ្ញុំគ្មានលុយទេ។ នៅពេលពួកគេគ្មានលុយសងខ្ញុំវិញ។ ខ្ញុំត្រូវយកកូនគេជំនួសវិញ ”

មូលហេតុដែលម្ចាស់បំណុលនឹងយកកូនស្រីរបស់កូនបំណុល គឺសម្រាប់ការងារ ហើយនៅពេលនាងធំឡើង នឹងត្រូវបង្ខំឱ្យរៀបការជាមួយកូនប្រុសម្នាក់របស់ម្ចាស់បំណុល …

សាឡា បាននិយាយថា “ ជីវិតរបស់ខ្ញុំ គឺគួរឱ្យភ័យខ្លាច រហូតដល់គាត់គិតចង់សម្លាប់កូនស្រីអាយុ ៣ ឆ្នាំរបស់គាត់ ហើយសម្លាប់ខ្លួន។ ”  ក្រៅពី សាឡា មានជនជាតិអាហ្វហ្គានីនជាច្រើនទៀត ដែលបានចេញមកដើម្បីបង្ហាញថា ពួកគេត្រូវបង្ខំចិត្តលក់កូនដើម្បីសងបំណុលគេ។

ស្ថានការណ៍នៅអាហ្វហ្កានីស្ថាន គឺអាក្រក់ខ្លាំងណាស់នៅពេលនេះ ដោយសារតែប្រជាជនមានប្រាក់ចំណូលអប្បបរមាត្រឹមតែ ១,៩៥ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែតម្លៃផលិតផលនៅតែបន្តកើនឡើង។ ផលិតផលនេះមិនត្រូវបាននាំចូលជាយូរមកហើយ ហើយចំនួនមានកំណត់៕ ប្រភពពី៖ dailymail