ប្រជាពលរដ្ឋនៅភូមិចំនួន ៥ និងភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានដង្ហោយហៅរដ្ឋាភិបាលជួយជួសជុលផ្លូវមួយខ្សែ ដោយសារវាខូចខាតខ្លាំង ប៉ះពាល់ដល់ការធ្វើដំណើរសម្រាប់ប្រជាជន និងអ្នកទេសចរ ព្រមទាំងអ្នកមានរបររកស៊ីដឹកជញ្ជូន (មានវីដេអូ)

កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ប្រជាជនក្នុងភូមិវាលត្បូងម្នាក់ បង្ហោះសារសុំការជួយពីរដ្ឋាភិបាលចំពោះផ្លូវដែលកំពុងរងការខូចខាតខ្លាំង។ ក្នុងនោះដែរ អ្នកនៅតំបន់នេះបានឲ្យដឹងថា ផ្លូវនេះមានអ្នកភូមិ ចំនួន ៥ ឆ្លងកាត់ ហើយជាផ្លូវដែលត្រូវឆ្លងទៅកាន់ឆ្នេរ ជាកន្លែងសម្រាប់ទេសចរទៅកម្សាន្ត។

ភូមិចំនួន ៥ ដែលត្រូវឆ្លងកាត់ផ្លូវនេះមាន ភូមិឈើនាង ភូមិសារ៉ាយ ភូមិភ្នំស្រឡៅ ភូមិជ្រោយស្វាយ និងភូមិនេសាទ ហើយមានប្រជាជនប្រមាណ ៣០០ គ្រួសារដែលត្រូវធ្វើដំណើរកាត់តាមផ្លូវនេះ។

 

សាររបស់អ្នកភូមិមានដូចខាងក្រោម៖

ភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្ដកោះកុងផ្លូវ១ខ្សែនេៈខូចស្ទើររាល់ឆ្នាំ😩សូមអាជ្ញាធរពាក់ព័ន្ធចុៈពិនិត្យមើលផង🙏🏻 រិៈគន់ដើម្បីផលប្រយោជន៍រួម😐ជិៈម៉ូតូលែងទៅមុខហើយជួយស៊ែរ ម្នាក់១ផង🥺🙏🏻🙏🏻

ដែនដីកោះកុង អន្លង់ស្នេហ៍កម្ម 🙄😒😢 ភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ជួយមើលផងលោក-លោកស្រី មន្ដ្រីឃុំ……..🙏។