តួឯកស្រី Anne Thongprasom បង្ហើបខ្ទេចខ្ទីនូវមូលហេតុដែលត្រូវពន្យាពេលរៀបការ ព្រមទាំងប្រាប់ពីអាគារដ៏ធំកំពុងសាងសង់ជាបណ្ណាការឬយ៉ាងណា

399

សម្រាប់តារាសម្តែងស្រី Anne Thongprasom ជាមួយគូស្នេហ៍សម្លាញ់ចិត្តបានធ្វើឲ្យមនុស្សម្នាជាច្រើនទន្ទឹងរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីមើលពិធីមង្គលការរបស់នាងកាលពីប៉ុន្មានឆ្នាំមុន។ យ៉ាងណា ថ្មីៗនេះ Anne បានក្លាយតារាកិត្តិយសមួយរូបនៅក្នុងកម្មវិធី 3 Zab ចូលមកបើកចិត្តយ៉ាងទូលាយនិយាយអំពីរឿងរ៉ាវស្នេហារបស់នាងរយៈពេល២០ឆ្នាំ ព្រមទាំងបង្ហាញពីគម្រោងអាពាហ៍ពិពាហ៍ដែលត្រូវបានពន្យារពេលម្តងទៀត។

ក្នុងនោះមានពិធីករប្រុស Num Kanchai និង Chompoo Araya បានសួរសំណួរជាច្រើនទៅកាន់កំពូលតារាសម្ដែងស្រី Anne ទាក់ទងរឿងស្នេហាដែលពួកគេបាននៅជាមួយគ្នាអស់រយៈពេល ២០ ឆ្នាំ។ ដោយមិនបង្អង់យូរ Anne បានធ្វើការឆ្លើយតបទៅវិញថា “គាត់ប្រៀបដូចជាសមាជិកគ្រួសារម្នាក់ ហើយរាល់ការពន្យារពេលអាពាហ៍ពិពាហ៍កន្លងមកដោយសារពីមុននោះ ខ្ញុំធ្លាប់មានគម្រោងបំផ្លាញខ្លួនឯង ជាមួយនឹងការបែងចែកពេលវេលាមិនត្រឹមត្រូវ ក៏បានផ្លាស់ប្តូរហួសពីពេលវេលានោះតែម្ដង។ ចំណែកភាគីខាងប្រុសតែងតែយល់ពីស្ថានភាពគ្រប់អ្វីៗបានទាំងអស់ រហូតមកដល់សព្វថ្ងៃនេះ។ ពេលនេះខ្ញុំមិនអីទេសប្បាយចិត្តណាស់ហើយរឿនមានកូនគឺលែងមានគម្រោងទៀតហើយ”។

ដោយពាក់ព័ន្ធនឹងរឿងនេះ Num Kanchai បានចោទសំណួរសួរថា ចំពោះអគារដែលគាត់កំពុងបានសាងសង់នោះជាបណ្ណាការឬអត់? ភ្លាមៗ Anne បានបកស្រាយលាយឡំអារម្មណ៍ល្អថា អាគារនោះគឺជាលុយរបស់ខាងប្រុស ប៉ុន្តែបានដាក់ឈ្មោះ Anne។ មិនតែប៉ុណ្ណោះ Anne បាននិយាយបែបលេងសើចទៀតថា ខ្ញុំមានអារម្មណ៍ល្អ ទោះខ្ញុំមានឈ្មោះរឺអត់ក៏ដោយ វានៅតែជាកន្លែងរបស់ Anne ហើយចម្លើយនេះបានធ្វើឱ្យយុវជននោះទះដៃយ៉ាងខ្លាំងដោយនិយាយថា “ពិត​ជា​ស្រស់​ស្អាត​ណាស់”៕

ប្រភព៖ បរទេស