ក្រោយរៀបការជាលើកទី ៣ អ្នកនាង Ann Sirium រស់នៅដូចជាម្ខាស់ក្សត្រី ជាមួយប្តីសេដ្ឋីចក្រភពអង់គ្លេសក្នុងវិមានដ៏ធំស្កឹមស្កៃ

3108

គឺជាតារាសម្តែងចាស់វស្សានមួយរូបទៀត ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់នោះគឺអ្នកនាង “Ann Sirium Phakdidamrongrit” បន្ទាប់ពីរៀបការជាលើកទី ៣ ជាមួយលោក “Justin Tett” នា Herringham ទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។

ហើយថ្ងៃនេះក្រុមការងារសករាជនឹងនាំអ្នកទៅមើលផ្ទះដ៏ធំស្កឹមស្កៃនៅលើផ្ទៃដីជាង ៦ រ៉ៃ ជាផ្ទះបែបបុរាណដែលមានបរិយាកាសល្អគួរឲ្យចង់រស់នៅ ។

អ្នកនាង Ann Sirium បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៤ ឆ្នាំ ដែលសព្វថ្ងៃបើទោះអ្នកនាងមានអាយុ ៥០ ឆ្នាំហើយក៏ដោយ ក៏អ្នកនាងនៅតែមានសម្រស់និងរាងស្អាតដដែល លើសពីនេះជីវិតស្នេហាគឺផ្អែមល្ហែមជាមួយស្វាមីជនជាតិអង់គ្លេស នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសយ៉ាងមានសេចក្ដីសុខ ប៉ុន្តែនៅតែធ្វើដំណើរទៅមកៗ អង់គ្លេស-ថៃញឹកញាប់ដែរ ព្រោះអ្នកនាងក៏មានផ្ទះយ៉ាងធំដូចជាសេតវិមាននៅប្រទេសថៃផងដែរ ។

ផ្ទះនៅថៃ
ផ្ទះនៅថៃ

នៅក្នុងផ្ទះដ៏ប្រណិតលើផ្ទៃដីប្រមាណ ២,៣ ហិចតា ក្នុងនោះមានអាងហែលទឹក វាលស្មៅធំទូលាយ និងជ្រុងដ៏ស្រស់ស្អាតតុបតែងតាមបែបសួនច្បារអង់គ្លេស នៅក្នុងបរិយាកាសដ៏ស្រស់ត្រកាល ៕