រកឃើញត្រីព្រះអាទិត្យដែលមានទម្ងន់រហូតដល់ ២ តោននៅឆ្នេរសមុទ្រ Ceuta (មានវីដេអូ)

ម៉ាឌ្រីដ៖ ជីវវិទូសមុទ្រ Enrique Ostale មិនចង់ជឿនូវអ្វីដែលគាត់បានឃើញថា ជាត្រីព្រះអាទិត្យដ៏ធំសម្បើម ដែលជាប់នៅក្នុងសំណាញ់នៃទូកនេសាទត្រីធូណា នៅឯនាយសមុទ្រមេឌីទែរ៉ាណេ Ceuta កាលពីដើមខែនេះ។

Enrique Ostale បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា ត្រីយក្សដែលជាប្រភេទងាយរងគ្រោះ និងមិនត្រូវបានគេបរិភោគនៅទ្វីបអឺរ៉ុប វាមានប្រវែង ៣,២ ម៉ែត្រ ទទឹង ២,៩ ម៉ែត្រ។ ការប៉ាន់ស្មានកំណត់ត្រាមួយក្នុងតំបន់ ត្រីនេះជាប់សំណាច់អាចដោយសារជំនោរ ឬទំនោររបស់ពួកវាត្រូវធ្វើចំណាកស្រុកជាមួយត្រីសាម៉ុង។

“ យើងបានព្យាយាមដាក់វានៅលើខ្នាត និងថ្លឹង ១.០០០ គីឡូក្រាម ប៉ុន្តែវាធ្ងន់ពេក។ វានឹងធ្វើឱ្យខូចឧបករណ៍ថ្លឹង ” នេះជាសម្តីរបស់លោក Ostale ដែលជាប្រធានមន្ទីរពិសោធន៍ជីវវិទ្យាសមុទ្ររបស់សាកលវិទ្យាល័យសេវីលនៅតំបន់ព័ទ្ធជុំវិញសេអ៊ូតានៅឆ្នេរខាងជើងនៃទ្វីបអាហ្វ្រិក។

” ផ្អែកលើរូបរាងរបស់វា បើប្រៀបធៀបជាមួយត្រីផ្សេងៗដែលធ្លាប់ចាប់បាន វាត្រូវតែមានទម្ងន់ប្រហែល ២ តោន (៤.៤០៩ ផោន) ” ។

ត្រីនេះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នានៅក្នុងបន្ទប់ក្រោមទឹកភ្ជាប់ទៅនឹងទូក មុនពេលត្រូវបានលើកនៅលើទូកដោយប្រើឧបករណ៍ស្ទូច Ostale និងអ្នកជីវវិទូរបស់គាត់បានធ្វើការវាស់វែងរូបថត និងយកគំរូ DNA ។

ត្រីនេះមានស្បែកពណ៌ប្រផេះខ្មៅងងឹត ចង្អូរមូលលើដងខ្លួន និងវាហាក់ដូចជាត្រីធំមួយក្បាលនាសម័យបុរេប្រវត្តិ, គំរូពិសេសនេះ គឺទំនងជា mola alexandrini, អនុប្រភេទមួយនៃ genus sunfish mola ប៉ុន្តែមានទម្រង់កន្ទុយខុសពីគ្នាដាច់។

Ostale បាននិយាយថា ” ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យើងធ្លាប់បានអានអំពីទិន្នន័យប្រភេទត្រីបែបនេះ …”

ប៉ុន្តែត្រីនេះត្រូវបានយកចេញពីទូក ហើយបញ្ជូនវាត្រលប់ទៅទឹកវិញដោយរលូននៅថ្ងៃទី ៤ ខែតុលា ដែលជួយសង្គ្រោះដោយអ្នកនេសាទ និងអ្នកវិទ្យាសាស្ត្រ បន្ទាប់ពីសត្វនេះត្រូវបានលែង វាបានបាត់ខ្លួនយ៉ាងលឿនចូលទៅក្នុងសមុទ្រជម្រៅ ៧០០ ម៉ែត្រជាទីជម្រកចាស់រ​បស់វា៕ ប្រភពពី៖ reuters