ផ្ទះ ឬឃ្លាំងវត្ថុបុរាណ? តោះទៅលេងផ្ទះតារាប្រុស Mario Maurer ឮថាស្អាតហើយកក់ក្តៅដូចជាម្ចាស់អញ្ចឹង

371

គឺជាតារាសម្តែងប្រុសសង្ហានិងមានទេពកោសល្យមួយ​រូបទៀតហើយសម្រាប់លោក Mario Maurer ដែលអាចនិយាយបានថាផ្ទាល់ខ្លួនរបស់កំលោះ Mario គាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តសន្សំវត្ថុបុរាណណាស់ ។

កាលពីថ្មីៗនេះ Mario បានចេញមកបង្ហាញផ្ទះដែលត្រូវបានសាងសងទុកស្នាក់នៅជាមួយ p’Cro បងប្រុសជាទីស្រឡាញ់របស់គាត់។

ផ្ទះនេះនឹងមានចំនួនសរុប ៤ ជាន់ ដែល Mario បាននាំមើលបាន ២ ជាន់ ជាន់ទីមួយនឹងពោរពេញទៅដោយវត្ថុប្រមូលមកពីជុំវិញពិភពលោក ដែល Mario បានប្រមូលមក ចំណែកជាន់ទី ២ គឺជាបន្ទប់ទទួលភ្ញៀវនិងផ្ទះបាយ ។

បើនិយាយពីបរិយាកាសទូទៅនៅក្នុងផ្ទះ មានលក្ខណៈបូរាណ Vintage ពីវត្ថុបុរាណ បូករួមជាមួយពន្លឺកក់ក្តៅដែលប្រើដើម្បីធ្វើឱ្យផ្ទះមើលទៅស្រស់ស្រាយ និងកក់ក្តៅ ៕

ប្រភព៖ oh! Luna