បុរសសង្ហា Poh Natthawut ទម្លាយអារម្មណ៍ស្លុតចិត្តស្ទើក្ស័យជីវិត ពេលកញ្ចក់ធំមួយធ្លាក់ចំកណ្ដាលក្បាល តែបែរជានិយាយថាសំណាងដូច្នោះវិញ (មានវីដេអូ)

351

តារាសម្តែងល្បីឈ្មោះ Poh Natthawut បានបង្ហោះឃ្លីបមួយបង្ហាញពីទុក្ខកង្វល់ ចំពោះព្រិត្តិការណ៍នៅក្នុងហាងដោយមានកញ្ចក់ធំមួយក្នុងបន្ទប់ទឹកធ្លាក់មកលើក្បាលយ៉ាងខ្លាំអ ខណៈកំពុងធ្វើការជួសជុល ប៉ុន្តែបែរជាសំណាងល្អមិនបានបង្កជាស្នាមរបួសអ្វីនោះទេ។

វីរបុរស Poh Natthawut បានធ្វើឱ្យបេះដូងអ្នកគាំទ្រលោតញាប់ញ័រ លាយឡំជាមួយអារម្មណ៍ព្រួយបារម្ភ ខណៈពេលបានឃើញឃ្លីបវីដេអូខ្លីមួយត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន @poh_natthawut ត្រូវកញ្ចក់ធ្លាក់បែកកញ្ចក់ខ្ចាត់ខ្ចាយពេញផ្ទះ។

តាមសម្ដីតារាប្រុស Poh Natthawut បានបញ្ជាក់ប្រាប់ថា “ កញ្ចក់ធ្លាក់ត្រូវក្បែរស្លាប់ ព្រោះកញ្ចក់បន្ទប់ទឹកមានកម្ពស់ខ្ពស់ស្ទើរតែជិតពិដាន។ សំណាងល្អធ្លាក់មកលើខ្ញុំមិនមែនជាកូនៗ។ ដូច្នេះមុនធ្វើត្រូវមានជាងត្រឹមត្រូវ កុំធ្វើកុំជួសជុលខ្លួនឯងអាចខុសច្រើន ដាច់ខាតកុំធ្វើវាដោយខ្លួនឯងឲ្យសោះ”៕

ហើយ Po Nattawut បានបង្ហោះឃ្លីបមួយទៀតខណៈកំពុងប្រមូលបំណែកកញ្ចក់។ ហើយបានសរសេរចំណងជើងថា“ មិនពិតទេ !! # កញ្ចក់ដើម្បីធ្វើដូចនេះ !! # កុំធ្វើខ្លួនឯង !! # មែនហើយវាគ្រាន់តែជាស្នាមរបួសតូចមួយប៉ុណ្ណោះមានត្រឹមតែ ៧-៨ ចំណុចប៉ុណ្ណោះ។ # អ្នកដែលការពារអ្នក។ អាម៉ែន។ ” នៅក្នុងព្រឹត្តិការណ៍នេះមានអ្នកគាំទ្រជាច្រើនដែលបានចូលមកបញ្ចេញមតិនិងបង្ហាញពីការព្រួយបារម្ភរបស់ពួកគេចំពោះវីរបុរសល្បីឈ្មោះរូបនេះ។

សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖

https://www.instagram.com/p/CU98j_KhlHS/

https://www.instagram.com/p/CU9yj0oBmCg/

ប្រភព៖ IG