ឱក សុគន្ធកញ្ញា បង្ហាញខ្លួនក្នុងសម្លៀកបំពាក់ក្នុងទម្រង់សិល្បៈបុរាណប្រពៃណីខ្មែរ ដែលមានវ័យចំណាស់រាប់រយពាន់ឆ្នាំ

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ តារាល្បីនេះបានបង្ហាញខ្លួនក្នុងរូបភាពថ្មីជាមួយសម្លៀកបំពាក់ក្នុងទម្រង់បែបសិល្បៈបុរាណខ្មែរ ដោយអមមកជាមួយនូវសាររៀបរាប់មួយ​ចំនួនអំពីទម្រង់វប្បធម៌នេះ។ ក្នុងនោះដែរ សាររបស់នាងមានប្រជាជនខ្មែរគាំទ្ររាប់ម៉ឺននាក់។

សូមចូលរួមលើកស្ទួយវប្បធម៌ខ្មែរ និងរក្សាវាឲ្យបានស្ថិតស្ថេរក្នុងនាមជាកូនខ្មែរ!

សារទាំងស្រុងមានដូចខាងក្រោម៖

នាងគឺជាព្រាហ្មណ៍ 🌟

🙏របាំបួងសួងព្រាហ្មណ៍ជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ)
ដែលជាប្រភេទរបាំបែបសក្ការៈនិងជាដង្វាយដល់អាទិទេពប្រចាំប្រាសាទ​ និងសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា🇰🇭

ដែលត្រូវបានតុបតែងកាយជាតួអង្គព្រាហ្មណ៍(នាយរោង) លំអជាមួយគ្រឿង
ពណ៍ ស​រ​ ក្នុងវ័យជំទង់ តំណាងឱ្យភាពបរិសុទ្ធ។
(មតិណែនាំដោយ​ លោកសាស្រ្តាចារ្យ​ ព្រឿង​ ឈាង)

ប្រភពពី៖ Aok Sokunkanha – ឱក សុគន្ធកញ្ញា