វិធីអាថ៌កំបាំងរក្សាសក់ដូចទេពធីតាសម្រស់ ទាំងបួន ដែលមានសក់ក្រាស់ និងស្រស់ស្អាត មិនរុះរោយទៅតាមវ័យ

ចូអ៊ី វុង អាយុ ៥៤ ឆ្នាំដំបូងឡើយបានលេចធ្លោសម្ដែងជាតួខ្មោចដ៏ស្រស់ស្អាត នីស៊ាវៀន ក្នុងរឿងខ្មោចចិន ឆ្នាំ ១៩៨៧ សក់វែង និងក្រាស់របស់នាងបានក្លាយជាក្ដីច្រណែនសម្រាប់ស្ត្រីគ្រប់ទីកន្លែង។

ថ្វីត្បិតតែវាមានអាយុកាលជាង ៣០ ឆ្នាំហើយ ប៉ុន្តែ ចូអ៊ី ដែលឥឡូវនេះបានចូលនិវត្តន៍ហើយ កំពុងរស់នៅប្រទេសកាណាដា បានបំពេញការងារគួរឱ្យចាប់អារម្មណ៍មួយក្នុងការថែរក្សាសម្រស់យុវវ័យរបស់នាង ហើយនោះរួមបញ្ចូលទាំងទំហំរូបរាង និងសក់របស់នាង។

ចូអ៊ី វុង និង លេស្លី ឈឹង នៅក្នុងរឿងខ្មោចចិន

នាងរក្សាសក់បានស្អាតអស់ជាច្រើនទសវត្សមកហើយ

ប្រសិនបើអ្នកឆ្ងល់ថាតើនាងធ្វើយ៉ាងម៉េចទើបមានសក់ស្អាតបែបនេះ ចូអ៊ី ធ្លាប់បានបើកបង្ហាញអំពីអាថ៌កំបាំងថែរក្សាសក់របស់នាង អំឡុងពេលសម្ភាសន៍ជាច្រើនឆ្នាំមុន ហើយវាពិតជារឿងដ៏សាមញ្ញជាងអ្វីដែលយើងបានគិតទៅទៀត។

យោងតាមតារារូបនេះ នាងតែងតែទុកឱ្យសក់របស់នាងស្ងួតតាមបែបធម្មជាតិ បន្ទាប់ពីលាងសម្អាតរួច ដោយជំនួសឱ្យការប្រើម៉ាស៊ីនសម្ងួតសក់ ដែលអាចបណ្តាលឱ្យវាខូច ដោយសារកម្ដៅ។ នាងក៏ប្រើក្រែមបន្ទន់សក់ និងផលិតផលផ្សេងទៀត ដើម្បីធ្វើឱ្យវាមើលទៅរលោង និងភ្លឺចែងចាំង។

ដល់បោះចោលម៉ាស៊ីនសម្ងួតសក់ហើយមែនទេ?

ជាលទ្ធផលសម្រស់របស់នាង ដែលមិនចេះរីងស្ងួតឈ្មោះ មីឆែលរីស អាយុ ៥១ ឆ្នាំ មានគន្លឹះស្រដៀងគ្ នាដោយនិយាយថានាងព្យាយាមធ្វើឲ្យសក់ស្ងួតតាមបែបធម្មជាតិ ដើម្បីចៀសវាងកុំធ្វើឲ្យប៉ះពាល់ដល់វាធ្ងន់ធ្ងរពេក រួមទាំងការលាបពណ៌ សម្ងួតសក់ និងអ្វីៗផ្សេងទៀតដែលទាក់ទងនឹងការធ្វើឲ្យសក់ប៉ះកម្ដៅ។

លើសពីនេះទៀតនាងលាបប្រេងអូលីវលើសក់របស់នាង ហើយទុកវាចោលមួយម៉ោងមុនពេលលាងសម្អាតចេញ។

ដំបូន្មានថែរក្សាសក់មួយទៀតគឺមកពី  រ៉ូសាម៉ុនក្វាន់ ជាអតីតតារាសម្តែងវ័យ ៥៩ ឆ្នាំ តារារូបនេះមានរាងស្លីម និងមានសក់ក្រាស់ នាងបានចែករំលែកថា នាងមិនដែលចងសក់ ហើយនាងគេងយ៉ាងហោចណាស់ ៨ ម៉ោងជារៀងរាល់យប់ ដើម្បីរក្សាភាពស្រស់ស្អាត និងសុខភាពល្អ។

មនុស្សបន្ទាប់នេះគឺជារាជនីសម្រស់ ខាមេនលី អាយុ ៥៥ ឆ្នាំ ដែលបានបង្ហាញថានាងសម្អាតសក់របស់នាងយ៉ាងតិច ៥០ ដង នៅផ្នែកនិមួយៗ ផ្នែកខាងមុខ និងខាងក្រោយជាវិធីសាស្រ្តប្រឆាំងភាពចាស់ផ្ទាល់ខ្លួនរបស់នាង៕ ប្រភពពី៖ TAMMI TAN