ប្រទេសថៃ ក្រសួងសុខាភិបាលថៃបានការពារវ៉ាក់សាំង ភីហ្វីហ្សឺ ដោយប្រឆាំងនឹងការចោទប្រកាន់ថាមានជាតិវិទ្យុសកម្ម

ថៃ៖ វ៉ាក់សាំង ភីហ្វីហ្សឺ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីការចម្លងរោគ ដោយវិទ្យុសកម្ម ហើយក្រសួងសុខាភិបាលថៃកំពុងប្រឆាំងនឹងការចោទប្រកាន់នេះ។ ក្រសួងធានាថា វ៉ាក់សាំងទាំងអស់ដែលកំពុងប្រើបច្ចុប្បន្ននៅប្រទេសថៃ ត្រូវបានធ្វើតេស្ត និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។

នៅនាយកដ្ឋានប្រយុទ្ធនឹងជម្ងឺលោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងគ្រោះអាសន្ន និងសុខភាពគ្រាអាសន្នបានបញ្ជាក់ថា វ៉ាក់សាំងទាំងអស់ដែលត្រូវបានប្រើនៅក្នុងប្រទេសថៃ ត្រូវបានធ្វើតេស្ត៍ដោយជោគជ័យរួចមកហើយនៅក្នុងប្រទេសដទៃទៀតជុំវិញពិភពលោក ដែលវាមិនមានបញ្ហាធំដុំទេ។

លោកថា វ៉ាក់សាំងទាំងអស់ដែលចូលក្នុងប្រទេសថៃឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹង។ ភាពមិនប្រក្រតី ឬបញ្ហាណាមួយ ដែលបានរកឃើញនៅក្នុងការត្រួតពិនិត្យគុណភាពទាំងនេះនឹងបណ្តាលឱ្យមានការផ្អាកជាបន្ទាន់នូវការប្រើប្រាស់យីហោនេះនៅប្រទេសថៃ ក៏និងប្រមូលវ៉ាក់សាំងដែលបានចែកចាយទាំងអស់ជាបន្ទាប់មកបោះចោល។

ភាពចម្រូងចម្រាសនេះបណ្តាលមកពីការពិតដែលថាវ៉ាក់សាំង ភីហ្វីហ្សឺ ប្រើសារធាតុ nanoparticles lipid, lipids មានជាតិអ៊ីយ៉ូដ ដែលជួយឱ្យវ៉ាក់សាំងនេះអាចជ្រៀតចូលកោសិកាទារកក្នុងផ្ទៃ។ អ្នកខ្លះបានលើកឡើងពីការព្រួយបារម្ភថា ពួកគេជឿថា lipids ទាំងនេះត្រូវបានបំពុលដោយវិទ្យុសកម្ម ប៉ុន្តែនាយករូបនេះអះអាងថា វាជាវ៉ាក់សាំងដូចគ្នាដែលប្រើនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយបានបង្ហាញថាវាមានសុវត្ថិភាព។

នាយកក៏បានច្រានចោលការអះអាងថា អ្នកដែលមានវ៉ាក់សាំង ភីហ្វីហ្សឺ មានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ប្រសិនបើពួកគេឆ្លងមេរោគកូវីដ-១៩ ដោយលោកបញ្ជាក់ថាវាជារឿងមិនពិត។ វ៉ាក់សាំង ភីហ្វីហ្សឺ ត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាព ៩៥% ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរនៃការស្លាប់ ដែលធ្វើឱ្យរោគសញ្ញាមិនសូវធ្ងន់ធ្ងរជាងអ្នកដែលមិនបានចាក់វ៉ាក់សាំង។

វ៉ាក់សាំង ភីហ្វីហ្សឺ ត្រូវបានគេប្រើយ៉ាងទូលំទូលាយរួចទៅហើយនៅទូទាំងប្រទេសថៃ ដោយបុគ្គលិកពេទ្យស្ថិតក្នុងចំណោមអ្នកដំបូង ដែលបានទទួលវ៉ាក់សាំងនេះ។ ជនបរទេសមួយចំនួននៅតំបន់ទេសចរណ៍ដូចជា កោះសាមុយ ក៏អាចចុះឈ្មោះ និងទទួលវ៉ាក់សាំង ភីហ្វីហ្សឺ ឥឡូវនេះ ក៏ដូចជា និស្សិតរាប់លាននាក់ ដែលបានចុះឈ្មោះចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់ថ្នាំនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ ប្រភពពី៖ National News Bureau of Thailand