ស្អាតគ្មានកន្លែងទាស់! មួយឈុតនេះធ្វើឲ្យតារាស្រី Patricia Good មើលទៅស្អាតប្លែក ដូចជាព្រះនាងមច្ឆារបស់ Disney

720

ក្លាយជាតារាស្រីមួយរូបទៀត ដែលតែងបានគ្រប់ស្ទីល ចេញមកឥតខ្ចោះគ្រប់ឈុតសម្រាប់តួឯកស្រី “Patricia Thanchanok Good” មិនថាជាម៉ូតសិចស៊ី ទាំងស្ទីលទាក់ទាញ ស្ទីលធម្មជាតិ ឬម៉ូតសក់សេះ នាងសុទ្ធតែអាចគ្រប់គ្រងបានទាំងអស់ ។

ប៉ុណ្ណឹងនៅមិនទាន់អស់ទេព្រោះថ្មីៗនេះ តារាស្រី Patricia បានបង្ហាញមុខជាមួយម៉ូតសក់ពណ៌ក្រហម-មាស ជះពន្លឺយ៉ាងស្រស់ស្អាតភ្លឺចែងចាំងដូចជាព្រះនាង Ariel (នាងមច្ឆា) នៃពិភព Disney ។

តាមរយៈការបង្ហាញនេះ បានទាក់ទាញអ្នកនិយមលេងអ៊ីនធឺណេតឲ្យចុចបេះដូង និងបញ្ចេញមតិយ៉ាងច្រើនកុះករនាំគ្នាសសើរជាសម្លេងតែមួយថា Patricia ពិតជាស្អាតគ្មានកន្លែងទាស់មែន ៕