ក្រុមហ៊ុន Apple ទំនងជានឹងកាត់បន្ថយការផលិតទូរស័ព្ទ iPhone 13 ដោយសារតែការកង្វះបន្ទះឈីប

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុន Apple Inc នឹងកាត់បន្ថយការផលិតទូរស័ព្ទ iPhone 13 ចំនួន ១០ លានគ្រឿង ដោយសារតែកង្វះបន្ទះឈីបពិភពលោក។

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ដែលបានព្យាករណ៍ថានឹងផលិតទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន ៩០ លានគ្រឿងនៅចុងឆ្នាំនេះ បានធ្លាក់ចុះ ១% ស្មើនឹង ១៤០,០៨ ដុល្លារក្នុងការជួញដូរក្រៅម៉ោង។

របាយការណ៍នេះបាននិយាយថា ក្រុមហ៊ុនបានប្រាប់ក្រុមហ៊ុនផលិតរបស់ខ្លួនថា ចំនួនគ្រឿងនឹងថយចុះជាងនេះ ដោយសារតែក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបបច្ចេកវិទ្យាយក្ស រួមមាន Broadcom Inc និង Texas Instruments កំពុងពិបាកក្នុងការចែកចាយគ្រឿងបន្លាស់។

Apple, Broadcom និង Texas Instruments មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រទេ។

កង្វះខាតបន្ទះឈីបសកល រួមទាំងការខ្វះសមាសធាតុ និងវត្ថុធាតុដើមដូចជា លោហៈកម្រ បានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងទៅលើឧស្សាហកម្មរថយន្ត និងទៅលើគ្រឿងអេឡិចត្រូនិក ដែលនាំឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនបញ្ឈប់ការផលិតជាបណ្តោះអាសន្ន៕ ប្រភពពី៖ Bloomberg