កម្រឃើញណាស់! ហេតុតែលំដាប់ហាយសូ មានតែឱកាសពិសេសៗប៉ុណ្ណោះ ទើបតារាស្រី Grace kanklao អាចបង្ហាញមុខគូស្នេហ៍ក្រៅរង្វង់សិល្បៈម្នាក់នេះបាន

588

នាពេលថ្មីៗនេះតារាសម្តែងស្រីវ័យក្មេង Grace kanklao បង្ហាញរូបថតជាមួយគូស្នេហ៍ Hisonic ដែលមើលទៅពិតជាមានក្ដីសុខ សុភមង្គលយ៉ាងខ្លាំង នៅក្នុងឱកាសដ៏ពិសេសរបស់នាង។ យ៉ាងណា គូស្នេហ៍របស់តារាសម្ដែងស្រី Grace kanklao មិនមែនជាអ្នកស្ថិតនៅក្នុងរង្វង់សិល្បៈជាមួយនោះទេ ប៉ុន្តែជាអ្នកជំនួញវ័យក្មេងដ៏ល្បីម្នាក់។

អ្នកទាំងពីរបានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំហើយ ដោយកាលពីអតីតកាល នាងមិនដែលបញ្ចេញរូបភាពផ្អែមល្ហែមអ្វីសម្រាប់អ្នកនិយមតាមដានទេ គឺមានតែនៅក្នុងរបៀបវារៈនៃឱកាសសំខាន់ៗប៉ុណ្ណោះ។

ដោយឡែក នៅថ្ងៃទី១៣ ខែតុលានេះ តារាសម្ដែងស្រី Grace kanklao បានធ្វើការបង្ហោះរូបភាពនំខេកដ៏ធំដើម្បីបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រទាំងអស់ តាមរយៈចំណងជើងថា “មានពិធីមួយនៅខាងក្រោម”។

បន្ទាប់ពីព្រឹត្តិការណ៍នេះ ត្រូវបានចែកចាយតាមបណ្ដាញសង្គម មានមិត្តភក្តិនិងអ្នកគាំទ្រជាច្រើនចូលមកខមិនបែបនិយាយលេងថា “សង្សាររបស់អ្នកហេតុអីខ្មាស់មេះ?”, “អ្នកទាំងពីរគួរអោយស្រលាញ់ណាស់, HBD Khun Nick”, “តើជាពិធីអ្វី?”, “មិត្តប្រុសរបស់អ្នកសង្ហាណាស់”៕

ប្រភព៖ IG