លាក់មិនជិត! តារាប្រុស Porshe Saran ប្រាប់អារម្មណ៍ និងការតាំងចិត្ត បន្ទាប់ពីលេចលឺព័ត៌មានកំពុងមើលចិត្តគ្នាជាមួយនារីវ័យក្មេង

420

វីរបុរសវ័យក្មេងដែលមានកេរ្តិ៍ឈ្មោះល្បីក្នុចង្កោមរង្វង់សិល្បៈ Porshe Saran ជាតារាសប្រុសម្នាក់ដែលសម្បូរទៅដោយសមត្ថភាពពេញលេញ ទេពកោសល្យស្វាហាប់ ពិសេសមានសម្រស់ស្រស់សង្ហា លេចធ្លោ អាចទាក់ទាញចិត្តស្រីៗឲ្យលង់ស្នេហ៍ជាច្រើនកុះករ។

ដោយឡែកថ្មីៗនេះ លេចលឺព័ត៌មានមួយបង្ហើបប្រាប់ដល់កម្សាន្តថៃថា តារាប្រុស Porshe Saran កំពុងធ្វើការសិក្សាមើលចិត្តគ្នាជាមួយនារីម្នាក់នេះ លាយឡំអារម្មណ៍សប្បាយចិត្ត ក្នុងការចាប់ផ្តើមសម្លឹងមើលអនាគតនៃការសាងគ្រួសារ។

យោងតាមសម្ដីរបស់តារាប្រុសវ័យក្មេង Porshe Saran បាននិយាយថា “ឆ្នាំនេះខ្ញុំអាយុ ៣០ហើយ ខ្ញុំមិនបាននិយាយកុហកជាមួយមនុស្សម្នាក់នោះទេ តែបើមានសង្សារខ្ញុំមិនរញ៉េរញ៉ៃជាមួយអ្នកណាទេ។ ថ្មីៗនេះខ្ញុំចាប់ផ្តើមគិតថា ខ្ញុំត្រូវតែមានគ្រួសារ។ ត្រូវសន្សំប្រាក់សម្រាប់អ្វីគ្រប់យ៉ាង”៕

ប្រភព៖ IG