មនុស្សជារាប់សិបនាក់តម្រង់ជួររាប់ម៉ោងខាងក្រៅមជ្ឍមណ្ឌលសេវាកម្មអតិថិជន នៅសិង្ហបុរី ខណៈផ្លូវធ្វើដំណើរបានបើក

សិង្ហបុរី៖ មនុស្សរាប់សិបនាក់បានឈរតម្រង់ជួរនៅខាងក្រៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនៅជាន់ទី ៤ នៃផ្សារទំនើបប្រណីតលើផ្លូវអ័រឆាត ក្នុងទីប្រជុំជនសិង្ហបុរី ករណីខ្លះរង់ចាំជាច្រើនម៉ោងដើម្បីនិយាយជាមួយបុគ្គលិកអំពីការហោះហើរ ដែលបើកដំណើរការពីរដ្ឋ។

សញ្ញាមួយនៅខាងក្រៅមជ្ឈមណ្ឌលបានបង្ហាញថា អតិថិជនគួរតែត្រៀមខ្លួនរង់ចាំរយៈពេលបីម៉ោង ឬច្រើនជាងនេះដោយសារតម្រូវការខ្ពស់។ សន្តិសុខម្នាក់បានឈរនៅមុខជួរដើម្បីឃ្លាំមើលមនុស្សនៅខាងក្នុង ដែលពួកគេនឹងចំណាយពេលរហូតដល់ ៣០ នាទី ដើម្បីនិយាយជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍។

វាបានកើតឡើងដូចនេះតាំងពីថ្ងៃសៅរ៍ នៅពេលដែលប្រទេសសិង្ហបុរីបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យមានការធ្វើដំណើរ ដោយមិនមានការដាក់នៅដោយឡែកសម្រាប់ការមកដល់ពីបណ្តាប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតាមផ្លូវធ្វើដំណើរដែលគេមានចាក់វ៉ាក់សាំង។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានបន្ថែមបុគ្គលិកនៅមជ្ឈមណ្ឌលនេះ ដើម្បីព្យាយាមទប់ទល់នឹងការកើនឡើងនៃចំណាប់អារម្មណ៍អតិថិជន វាបើកនៅម៉ោង ៩:៣០ ព្រឹក ហើយជាធម្មតាបិទនៅម៉ោង ៦ ល្ងាច ប៉ុន្តែម៉ោងទាំងនោះត្រូវបានពន្យារ។

ក្នុងចំណោមមនុស្សជាង ៣០ នាក់នៅក្នុងជួរនៅខាងក្រៅកាលពីថ្ងៃអង្គារ ហាមីដាស៊ុលរ័រ គ្រោងធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់នៅចុងខែនេះជាមួយសមាជិកគ្រួសារ ៤ នាក់។

វានឹងក្លាយជាដំណើរកំសាន្តក្រៅប្រទេសលើកដំបូងរបស់បុរសវ័យ ៥៣ ឆ្នាំ ចាប់តាំងពីគាត់បានទៅលេងប្រទេសជប៉ុន ក្នុងឆ្នាំ ២០១៩។ ដេននីសឆុង អាយុ ៤៩ ឆ្នាំ នៅទីនោះដើម្បីផ្លាស់ប្តូរគម្រោងធ្វើដំណើរជាលក្ខណៈគ្រួសាររបស់គាត់ទៅទីក្រុង សេអ៊ូល នៅខែធ្នូ បន្ទាប់ពីខកខានមិនបានទាក់ទងទៅមជ្ឈមណ្ឌលដោយការហៅទូរស័ព្ទរបស់ក្រុមហ៊ុន៕ ប្រភពពី៖ Bloomberg