នេះឬស្នេហាថ្មី? មើលទៅតំណែង​ Single របស់ Bow Maylada ត្រូវរង្គោះរង្គើហើយ ដោយសារព័ត៌មានណាត់ជួបរវាងនាង នឹងបុរសវ័យក្មេង ត្រូវបានលេចធ្លាយ

518

អ្នកគ្រប់ប្រហែលជាធ្លាប់បានដឹងហើយពីតារាសម្ដែងស្រី Bow Maylada ដែលបានប្រកាស់ពីការបែកបាក់គ្នាជាមួយបុរសវ័យក្មេងម្នាក់រួមអាជីពក្នុងរង្វង់សិល្បៈដូចគ្នា។ ក្រោយពីចែកផ្លូវគ្នាតារាស្រី Bow Maylada ហាក់ដូចជាមានសេរីភាព ហើយជីវិតពោរពេញដោយភាពសប្បាយរីករាយទៀតផង។

ដោយឡែក ក្នុងពេលថ្មីៗនេះត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតចាប់បានថា មានគូស្នេហ៍មួយគូដែលជាតារាប្រុសស្រីល្បីឈ្មោះ កំពុងតែណាត់ជួបគ្នាយ៉ាងស្ងៀមស្ងាត់នៅក្នុងកម្មវិធីមួយ។

ប៉ុន្តែរាល់ការប៉ាន់ស្មានរបស់អ្នកនិយមលេងអ៊ីនធឺណេតភ្លាមៗគឺបានផ្តោតសំខាន់លើតួឯកប្រុស Alexandre Theeradej និងវីរៈនារីវ័យក្មេង Bow Maylada ព្រោះពួកគេហាក់ដូចជា សាកសមគ្នាបំផុតនៅក្នុងវីដេអូចម្រៀងមួយនេះ។

ទោះជាយ៉ាងណា ដោយសារតែស្ថានភាពនៃបេះដូងទាំងពីរគឺនៅទំនេរដូចគ្នា ហើយម្យ៉ាងទៀត តារាប្រុសវ័យក្មេង Alexandre ក៏ហាក់ចូលចិត្តតួឯកស្រីវ័យក្មេង Bow Maylada តាមរយៈការបញ្ចេញមតិយោបល់ជាច្រើននៅលើបណ្ដាញ IG។

ចំណែកឯតារាសម្ដែងស្រី Bow វិញបន្ទាប់ពីបានចូលរួមកម្មវិធី ៣ Zaap ត្រូវបានពិធីករ Num Kanchai សួរថា តើ Alexandre យ៉ាងម៉េចដែរ? ក្រោយមក Bow បាបានឆ្លើយថា គួរឱ្យស្រឡាញ់, ហើយពិធីករបានបន្ថែមថា តើ Alexandre កំពុងចែចង់ឬអត់? Bow បែរជាឆ្លើយមិនចេញ មើលទៅគួរឱ្យសង្ស័យណាស់។

ប្រភព៖ បរទេស