អ្វីដែលឪពុកម្តាយ ត្រូវដឹងអំពីការផ្តល់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំដល់កូនៗរបស់ពួកគេ

ដូហា៖ ជំងឺគ្រុនផ្តាសាយធំ គឺជាជម្ងឺឆ្លងផ្លូវដង្ហើម ដែលបណ្តាលមកពីវីរុសផ្តាសាយ ឆ្លងតាមច្រមុះ បំពង់ក និងសួត។ សម្រាប់ជម្ងឺនេះ ចំពោះកុមារតូចៗមានហានិភ័យខ្ពស់នៃផលវិបាកវិវឌ្ឍទៅជាផ្តាសាយធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត ខាលីដហាមីដអេឡាវ៉ាដ ប្រធានផ្នែកការពារសុខភាព នាយកការពារសុខភាពនៅ PHCC មានប្រសាសន៍ថា “ កុមារទាំងអស់ងាយនឹងឆ្លងជម្ងឺគ្រុនផ្តាសាយធំ ប៉ុន្តែមានមួយចំនួនធំកាន់តែងាយឆ្លងជាងកុមារដទៃទៀត ” ។

វេជ្ជបណ្ឌិត អេឡាវ៉ាដ ផ្តល់អនុសាសន៍ចំពោះការចាក់វ៉ាក់សាំង ដែលជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់កុមារ តាមរយៈការរំញោចប្រព័ន្ធភាពស៊ាំ ជួយឲ្យកុមារប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ “ ជម្ងឺគ្រុនផ្តាសាយធំ គឺជាជម្ងឺធ្ងន់ធ្ងរមួយ។ លោកបានមានប្រសាសន៍ថា “ ដើម្បីចៀសវាងលទ្ធភាពនៃការវិវត្តទៅជាផលវិបាកធ្ងន់ធ្ងរ ដែលអាចនាំឲ្យកុមារចូលមន្ទីពេទ្យ ដូច្នេះកុមារទាំងអស់ដែលមានអាយុលើសពី ៦ ខែ គួរតែទទួលវ៉ាក់សាំងការពារជម្ងឺគ្រុនផ្តាសាយធំ ” ។ ហានិភ័យដោយសារប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅតែអភិវឌ្ឍ ” ។

“ ឪពុកម្តាយជាច្រើនបានសួរថា ហេតុអ្វីបានជាកូនរបស់ពួកគេត្រូវការចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ។ វេជ្ជបណ្ឌិតអេឡាវ៉ាដ បាននិយាយថា ចម្លើយគឺដោយសារតែវីរុសផ្តាសាយជាធម្មតាផ្លាស់ប្តូរ ឬប្រែប្រួលគ្រប់រដូវ ដូច្នេះវ៉ាក់សាំងថ្មីត្រូវបានរចនាឡើងជារៀងរាល់ឆ្នាំ ដើម្បីជួយរាងកាយប្រឆាំងនឹងការឆ្លងមេរោគពីវ៉ារ្យ៉ង់ចុងក្រោយនេះ ” ។

“ វាជារឿងធម្មតាទេដែលជំងឺគ្រុនផ្តាសាយផ្ទុះឡើងក្នុងចំណោមកុមារ តាមរយៈដំណក់ទឹកនៅពេលដែលពួកគេក្អក កណ្តាស់ ឬគ្រាន់តែនិយាយជិតគ្នានៅសាលា ឬមត្តេយ្យ។ ដំណក់ទឹកទាំងនោះត្រូវបានស្រូបចូល ហើយគ្រុនផ្តាសាយនឹងរាលដាលដល់ឪពុកម្តាយមុននឹងធ្វើដំណើរយ៉ាងលឿនឆ្លងទៅកាន់សហគមន៍ ដូច្នេះការចាក់វ៉ាក់សាំងដល់កូនតូចរបស់អ្នក គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងជួយបំបែកសង្វាក់នៃការចម្លង ”។

ដូចជាផលិតផលវេជ្ជសាស្ត្រ ឬវ៉ាក់សាំងដទៃទៀតដែរ ផលប៉ះពាល់នៃវ៉ាក់សាំងផ្តាសាយជាទូទៅស្រាល ហើយបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃ ផលប៉ះពាល់ទូទៅបំផុត គឺឈឺក្រហមនៅកន្លែងចាក់វ៉ាក់សាំង៕ ប្រភពពី៖ The Peninsula Online