ក្រុមហ៊ុនជប៉ុន ប្រែក្លាយ គីម៉ូណូ វប្បធម៌បុរាណអាយុកាលជាង ១០០០ ឆ្នាំ ទៅជាម៉ូដទាន់សម័យ

គីម៉ូណូ គឺជាវប្បធម៌បុរាណដ៏គួរឱ្យចាប់អារម្មណ៍មួយពីប្រទេសជប៉ុន និងមានប្រវត្តិយូរអង្វែងជាង ១០០០ ឆ្នាំ !!

សព្វថ្ងៃជនជាតិជប៉ុននៅតែសៀកពាក់ គីម៉ូណូ ដដែលក្នុងឱកាសពិធីបុណ្យផ្សេងៗ។

ដូច្នេះចុះយ៉ាងណាបើនរណាម្នាក់យក គីម៉ូណូ មកប្តូរទៅជាម៉ូតទាន់សម័យ?

ថ្ងៃនេះយើងនឹងនាំអ្នកទៅមើលស្នាដៃកែច្នៃ គីម៉ូណូ ឡើងវិញ ដោយក្រុមហ៊ុនមួយឈ្មោះ ឃៀន មកពីតូក្យូ ប្រទេសជប៉ុន។

ការជ្រើសរើស គីម៉ូណូ ចាស់ៗដើម្បីធ្វើឱ្យពួកវាប្រើក្នុងពិភពទំនើប

គីម៉ូណូ តូមិសូដិ ពីសម័យ Showa (១៩៥០-១៩៦០) ដែលជា គីម៉ូណូ សម្រាប់ស្ត្រីរៀបការ ឬពាក់វាទៅក្នុងពិធីសំខាន់ៗផ្សេងៗ។

ភាពប្លែករបស់ គីម៉ូណូ នេះគឺវារំលេចភាពស្រស់ស្អាតនៅចុងសំពត់ និងមើលទៅដូចជាក្រដាសបោះពុម្ពបិតនៅលើជញ្ជាំង

គីម៉ូណូ តូមិសូដិ

.

.

នៅពេលកែសម្រួលឡើងវិញ វានឹងចេញមកដូចនេះ …

ផ្លេមី រចនាបញ្ចេញស្មា ហើយកាត់ទទឹងនៅចន្លោះដៃអាវ

ស្តាយឃៀ-ឃឺ គឺជាស្ទីលដៃអាវខ្លីរាងត្រីកោណ និងចងនៅចង្កេះ ធ្វើឱ្យវាមើលទៅស្រដៀងនឹង គីម៉ូណូ ប្រពៃណី ប៉ុន្តែវាកាន់តែទាន់សម័យ។

ស្ទីលមួយទៀតនេះ ធ្វើឱ្យវាមើលទៅដូចជាសម្លៀកបំពាក់បែបការិយាល័យ

ស្ទីលនេះមើលទៅប្រណិតជាងមុន

“ គីម៉ូណូ គឺជាសំលៀកបំពាក់ដែលតំណាងឱ្យវប្បធម៌បុរាណជប៉ុន វាគឺជាសម្លៀកបំពាក់សម្រស់មួយរបស់ប្រទេសជប៉ុន ហើយពួកគេបានយកវាមកកែលម្អឱ្យសមនឹងសម័យទំនើប លើកមុខមាត់ថ្មី និងមានតម្លៃថែមទៀត ”។

យើងពិតជាសង្ឃឹមថា វាអាចពាក់បានគ្រប់ស្ថានភាព មិនថាសម្រាប់ចេញទៅក្រៅទេ សូម្បីតែពាក់វាទៅធ្វើការ ឬពាក់វាទៅចូលរួមពិធីបុណ្យផ្សេងៗក៏បាន ។

ឥឡូវនេះសូមមកស្វែងយល់ពីបញ្ហាតម្លៃ គីម៉ូណូប្រភេទនេះ តម្លៃចាប់ពី ៦៦.០០០ យ៉េន ដល់ ១០៤.៥០០ យ៉េន ដែលត្រូវធ្វើការបញ្ជាទិញជាមុន ៕ ប្រភពពី៖ kimonokien , soranews