អង្គការសុខភាពពិភពលោកណែនាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែម ឬដូសទី ៣ សម្រាប់ក្រុមមនុស្សចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាមស្តង់ដាររួច ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទ បានផ្តល់អនុសាសន៍ថា មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩ បន្ថែម បន្ទាប់ពីការចាក់វ៉ាក់សាំងស្តង់ដារ។

ក្រុមអ្នកប្រឹក្សាយុទ្ធសាស្ត្រស្តីពីការចាក់ថ្នាំបង្ការរោគបាននិយាយថា ដូសបន្ថែមគួរតែត្រូវបានផ្តល់ជូន ដើម្បីពង្រីកប្រព័ន្ធការពារបន្ទាប់ពីចាក់វ៉ាក់សាំងបឋមស្តង់ដារ “។

នាយកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក Kate O’Brien សំដៅទៅលើអ្នកដែលមានប្រព័ន្ធភាពស៊ាំទាប ដោយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ អនុសាសន៍នេះគឺសម្រាប់ការចាក់វ៉ាក់សាំងលើកទី ៣ ការចាក់វ៉ាក់សាំងបន្ថែម ផ្អែកលើភស្តុតាងដែលបង្ហាញថា ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងភស្តុតាងស្តីពីការឆ្លងថ្មី ” ។

ក្រុមនេះក៏បានណែនាំផងដែរថា មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ត្រូវទទួលការចាក់វ៉ាក់សាំងបន្ថែមដែលផលិតដោយក្រុមហ៊ុនវ៉ាក់សាំងចិន ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ក្នុងរយៈពេលមួយទៅបីខែ ដោយលើកឡើងពីភស្តុតាងនៅក្នុងការសិក្សានៅអាមេរិកឡាទីន។

ទិន្នន័យអង្កេតលើការចាក់វ៉ាក់សាំង ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ “ បានបង្ហាញយ៉ាងច្បាស់ថា នៅក្នុងក្រុមមនុស្សវ័យចំណាស់…វ៉ាក់សាំងមានប្រសិទ្ធភាពតិច បន្ទាប់ពីចាក់បានពីរដង ” នេះបើតាមសម្តីរបស់លោក Joachim Hombach លេខាធិការនៃក្រុមអ្នកជំនាញឯករាជ្យ ដែលបានបើកកិច្ចប្រជុំបិទទ្វាររយៈពេល ៥ ថ្ងៃចុងក្រោយនេះ។

យើងក៏ដឹងដែរថា ការបន្ថែមដូសទី ៣ ឬការផ្លាស់ប្តូរទៅកាលវិភាគពីរបូកមួយផ្តល់នូវការឆ្លើយតប (ភាពស៊ាំ) ខ្លាំង ដូច្នេះយើងរំពឹងពីការការពារប្រសើរជាងនេះ៕ ប្រភពពី៖ reuters