មានលុយអាចក្រាលដេក! នាង Margie និងស្វាមីសេដ្ឋី ជះលុយដើម្បីបំពេញក្ដីសុបិនសម្រាប់គ្រួសារនៅឯប្រទេសអេស្ប៉ាញ (មានរូបភាព)

812

ដោយសង្កេតឃើញថាឆ្នាំនេះមានការរីកចម្រើនជាងឆ្នាំមុន ថ្មីនេះតារាសម្ដែងស្រី Margie Rasri បាននាំក្រុមគ្រួសាររួមមានប្តីសម្លាញ់ចិត្ត Pok Passakorn និងកូនៗភ្លោះចំនួនពីរនាក់ Mika-Miya ធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញដូចរៀងរាល់ឆ្នាំ ដើម្បីដើរកម្សាន្តជុំវិញប្រទេសអេស្ប៉ាញ ខណៈដែលនាងក៏មានឪពុកបង្កើតជាជនជាតិអេស្ប៉ាញផងដែរ។

យ៉ាងណាមិញ Margie Rasri បានធ្វើការបង្ហោះរូបភាពដើម្បីបង្ហាញអំពីដំណើរកំសាន្តជាលក្ខណៈគ្រួសារមើលបរិយាកាសនៅជុំវិញ Madrid រដ្ឋធានីនៃប្រទេសអេស្បាញ អមជាមួយនឹងចំណងជើងថា “ក្មេងៗញញឹមដោយមិនឈប់ឈរសោះ ពេលបានជិះរទេះសេះជុំវិញទីក្រុង” ក្នុងនោះ ប៉ាប៉ា Pok ក៏បានបង្ហោះរូបថតគ្រួសារដ៏កក់ក្តៅនៅលើរទេះសេះមួយ ហើយនិយាយថា “សុបិនរបស់កូនចង់ជិះសេះយូរមកហើយ ឥឡូវបានក្លាយជាការពិតហើយ”។

ទោះជាយ៉ាងណា មិត្តៗអ្នកគាំទ្រទាំងអស់ជឿជាក់ថា Pok-Margie ត្រូវតែមានរូបភាពដ៏ស្រស់ស្អាតៗ ដើម្បីបង្ហាញមកពិភពខាងក្រៅជាពិសេស កំពុងតាមដានឃ្លីបដ៏រីករាយនៃដំណើរកម្សាន្តនេះនៅលើបណ្តាញយូធូបរបស់ប្តីប្រពន្ធទាំងពីរផងដែរ៕

ប្រភព៖ បរទេស