របាយការណ៍អាជ្ញាជរជាតិអប្សរា៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានអង្គរទទួលបានទេសចរជាង ៣ ម៉ឺននាក់

រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានអង្គរទទួលបានទេសចរជាង ៣ម៉ឺននាក់

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៥ ៤១៨នាក់។

តាមរបាយការណ៍ទេសចរណ៍ពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញតួលេខនៃចំនួនទេសចរប្រចាំថ្ងៃអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ដែលចូលមកកម្សាន្តក្នុងរមណីយដ្ឋានអង្គរ។

របាយការណ៍បង្ហាញថា ថ្ងៃទី៥ ខែតុលា ទេសចរចូលកម្សាន្តរមណីយដ្ឋានអង្គរ មានចំនួន ៦ ៤៣៦នាក់ ថ្ងៃទី៦ ខែតុលា មានចំនួន ១៥ ៣៥៥នាក់ និងថ្ងៃទី៧ ខែតុលា មានចំនួន ១៣ ៦២៧នាក់៕ ប្រភពពី៖ អាជ្ញាធរអប្សរា