Isopods ស្រដៀងទៅនឹង ‘ស៊ូស៊ីសាមុន ‘ ដែលត្រូវបានរកឃើញនៅក្រោមសមុទ្រនៅប្រទេសជប៉ុន

សម្រាប់អ្នកនេសាទនៅ រ៉ាអ៊ឹស៊ឹ នៅលើកោះ ហុកកៃដូ ប្រទេសជប៉ុន វាមិនគួរឱ្យភ្ញាក់ផ្អើលទេ ត្រីដែលពួកគេចាប់បានត្រូវបានគេយកមកធ្វើជាស៊ូស៊ី។

ទោះយ៉ាងណាក៏ដោយនៅពេលដែលពួកគេបោះសំណាញ់យ៉ាងជ្រៅសម្រាប់ការនេសាទនៅឯនាយសមុទ្រ ជឿថាពួកគេនឹងមិននឹកស្មានថាមានសត្វដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងសមុទ្រនោះទេ។ តើសត្វសមុទ្រទឹកជ្រៅមើលទៅដូចអ្វី? វាដូចជា “ ស៊ូស៊ីសាម៉ុន ” វាត្រូវបានគេចាប់បាននៅឯសមុទ្រទឹកជ្រៅ។

ការពិតអ្វីដែលយើងឃើញនៅទីនេះមិនមែនជា ស៊ូស៊ី ពិតប្រាកដនោះទេ ប៉ុន្តែ អ៊ីសូប៉ូដក្រូស្កាន (នៅក្នុងខ្លួនក្តាមសមុទ្រ) ដែលរស់នៅជម្រៅ ៨០០-១.២០០ ម៉ែត្រ។

វាជាប្រភេទសត្វអ៊ីសូប៉ូដ (isopod) ប៉ុន្តែប្លែកពីធម្មតា ដោយសារវាស៊ីគ្រោងឆ្អឹងសត្វងាប់នៅបាតសមុទ្រជាអាហារ។

ទោះយ៉ាងណាក៏ដោយអ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីសត្ អ៊ីសូប៉ូដ ថ្មីនេះ គឺវាមានពណ៌ទឹកក្រូចនៅផ្នែកខាងលើនៃរាងកាយខុសពី អ៊ីសូប៉ូដ ដទៃទៀត ដែលជាធម្មតាមានពណ៌ស្លេក ធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។

សម្រាប់ហេតុផលនេះចាប់តាំងពីខែកក្កដា អ៊ីសូប៉ូដ នេះត្រូវបានបញ្ជូនទៅមើលថែនៅ Aquarium Aquamarine Fukushima ហើយបានក្លាយជាសត្វដ៏ល្បីល្បាញដែលមនុស្សជាច្រើន ត្រូវធ្វើដំណើរទៅមើលវា។

ចំពោះហេតុផលដែល អ៊ីសូប៉ូដ មានពណ៌ប្លែកពីគេ អ្នកមើលថែបានប៉ាន់ស្មានថា ប្រហែលជាវារស់នៅក្នុងខ្លួនត្រីរស់យូរយារពេក ទើបធ្វើឲ្យពណ៌របស់ត្រីអាចជ្រៀតចូលក្នុងខ្លួនវា។

ថ្វីត្បិតតែបច្ចុប្បន្ននេះយើងមិនទាន់មានសេចក្តីរាយការណ៍អំពីសត្វប្រភេទនេះ ប៉ុន្តែបច្ចុប្បន្នវាត្រូវបានគេពិនិត្យបន្ថែម៕ ប្រភពពី៖ livescience, zmescience