ហ្គូហ្គល នឹងចុះឈ្មោះអ្នកប្រើប្រាស់ចំនួន ១៥០ លាននាក់ ដោយស្វ័យប្រវត្តិក្នុងការផ្ទៀងផ្ទាត់ពីរជំហានត្រឹមថ្ងៃទី ៣១ ខែធ្នូ

កាលពីដើមឆ្នាំនេះហ្គូហ្គលបានប្រកាសថា ខ្លួននឹងធ្វើការផ្ទៀងផ្ទាត់ពីរជំហាន (2SV) ជាកាតព្វកិច្ចសម្រាប់អ្នកប្រើប្រាស់។ ឥឡូវនេះវាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអ្នកប្រើប្រាស់បន្ថែមទៀត។

នៅក្នុងការបង្ហោះលើប្លុកមួយហ្គូហ្គលបានចែករំលែកថា ខ្លួនមានគម្រោងចុះឈ្មោះអ្នកប្រើប្រាស់បន្ថែមចំនួន ១៥០ លាននាក់នៅក្នុង 2SV ហើយត្រូវការអ្នកបង្កើតយូធូបពីរលាននាក់។

ហ្គូហ្គលក៏កំពុងធ្វើការលើបច្ចេកវិទ្យា ដែលផ្តល់នូវបទពិសោធន៍ផ្ទៀងផ្ទាត់ភាពងាយស្រួលសម្រាប់សុវត្ថិភាព និងកាត់បន្ថយការពឹងផ្អែកលើពាក្យសម្ងាត់ក្នុងរយៈពេលវែង។

អ្នកប្រើ iOS អាចបង្កើតពាក្យសម្ងាត់សម្រាប់កម្មវិធីណាមួយតាមរយៈកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ដែលមានស្រាប់របស់ Chrome ។

លើសពីនេះលក្ខណៈពិសេសថ្មីមួយនឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះសម្រាប់អ្នកប្រើប្រាស់ ដើម្បីចូលប្រើពាក្យសម្ងាត់ដែលបានរក្សាទុកទាំងអស់នៅក្នុងកម្មវិធីគ្រប់គ្រងលេខសម្ងាត់ហ្គូហ្គលភ្លាមៗពីម៉ឺនុយកម្មវិធីហ្គូហ្គល៕ ប្រភពពី៖ Asianone