រូបភាពថ្មីរបស់ព្រះនាងតូច នរោត្ដម ជេណា ពិតជាស្រស់ស្អាត ជាឈុតសម្លៀកបំពាក់ព្រលឹងខ្មែរ បេះដូងខ្មែរ

ក្នុងរូបភាពថ្មីរបស់ព្រះនាងតូច នរោត្ដម ជេណា ព្រះនាងបានបង្ហាញនូវឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ហើយឈុតនេះពិតជាធ្វើឲ្យព្រះនាងកាន់តែស្រស់ស្អាតបែបនារីខ្មែរ។

ខ្លឹមសារទាំងស្រុងនៃសារបង្ហោះរបស់ព្រះនាង៖

នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយដែលធ្វើអោយខ្ញុំរំភើបរំជួលចិត្តពេលបានពាក់ឈុតនេះ ដោយអ្នកច្នៃម៉ូតមានគំនិតច្នៃប្រឌិតខ្ពស់គួរអោយសរសើរណាស់ ជាទម្រង់បុរាណលាយសម័យ មានរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។

ឈុតនេះ ខ្ញុំសូមជូនឈ្មោះថា ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ។

ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក។

ខ្ញុំសូមគាំទ្រនូវស្នាដៃច្នៃថ្មីដែលប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នេះ និងសូមអរគុណចំពោះបង #SaraSophanna ដែលបានរៀបចំការងារនេះឡើងរហូតដល់ចប់ នឹង សូមអរគុណដល់បង #ស្រីស្រស់អ្នកឆ្នៃម៉ូតបុរាណ្យ នឹង ក្រុមការងារដែលបានច្នៃជាពិសសសម្រាប់រូបខ្ញុំ។

ផាត់មុខដោយ : Vid Vid Make Up
សំអាងការ : សិរីសុភក្ត័ សំអាងការ
Photoshoot/Color by : វ៉ុន វឌ្ឍន:
Studio : @NCJ Empire Studio

សម្រាប់បងប្អូនចង់ថតរូប Studio បែបបុរាណ នឹង សម័យ អាចទាក់ទងមកកាន់ផេក @NCJ Empire Studio របស់ព្រះនាងតូចបាន។

#PrincessJenna #ឈុតបុរាណ #ព្រះនាងតូច #ឈុតទង់ជាតិខ្មែរ #NCJEmpireStudio