អ្នកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ អាចនឹងផលិតវ៉ាក់សាំងរលាកសន្លាក់រ៉ាំរ៉ៃ នៅពេលរកឃើញដោយចៃដន្យនៅក្នុងការពិសោធន៍កែហ្សែនរបស់សត្វកណ្តុរ

ចំពោះមនុស្សដែលមានរោគសញ្ញា ឬត្រូវបានគេដឹងថាមានជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ ពួកគេនឹងយល់ពីការឈឺចាប់នៃជម្ងឺនេះយ៉ាងច្បាស់។

ព្រោះវាមិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ការឈឺចាប់សន្លាក់រ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែក្នុងករណីខ្លះវាក៏អាចនាំឱ្យមានការរលាកយ៉ាងធ្ងន់ធ្ងរផងដែរ រហូតដល់អ្នកជំងឺពិការ ហើយសំខាន់បំផុតវាមិនអាចព្យាបាលបានទេ នាពេលបច្ចុប្បន្ន។

ដូច្នេះនេះអាចជាដំណឹងល្អសម្រាប់មនុស្សជាច្រើន។ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រជីវិតថូលេដូ ទើបតែបានបង្ហាញឱ្យដឹងថា ពួកគេប្រហែលជាអាចផលិតវ៉ាក់សាំងការពារជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ ដែលមានប្រសិទ្ធភាពពិតៗ!!

ការរកឃើញនេះកើតឡើងដោយចៃដន្យក្នុងអំឡុងពេលពិសោធន៍ដោយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ ពួកគេបានធ្វើការពិសោធន៍លើប្រូតេអ៊ីន ដែលមានឈ្មោះថា ១៤-៣-៣ ហ្សេតា ដែលជា “ អូតូទីនហ្សីន ” (ប្រូតេអ៊ីនត្រូវបានគេដឹងថាជាប្រព័ន្ធការពាររាងកាយរបស់យើង) ដែលត្រូវបានគេគិតថាជាបុព្វហេតុនៃជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ។

នៅក្នុងការពិសោធន៍នេះ អ្នកវិទ្យាសាស្ត្រធ្វើទៅលើហ្សែនសត្វកណ្ដុរ ដូច្នេះពួកគេធ្វើឲ្យសត្វកណ្ដុរមិនបង្កើតហ្សេតា ១៤-៣-៣ ដោយសង្ឃឹមថាសត្វកណ្ដុរនឹងគ្មានជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ។ ផ្ទុយទៅវិញកណ្តុររបស់ពួកគេត្រូវបានគេរកឃើញថាមានរោគសញ្ញារលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរជាងមុន ហើយមិនអាចព្យាបាលបានទេ ទោះបីជាក្រោយមកក្រុមពួកគេចាក់ថ្នាំហ្សេតា ១៤-៣-៣ ក៏ដោយ។

ផ្ទុយពីនេះពួកគេបានរកឃើញថា ប្រសិនបើយើងចាក់ថ្នាំហ្សីតា ១៤-៣-៣ ដំបូងទៅកណ្តុរក្នុងទម្រង់ដូចជាវ៉ាក់សាំង សត្វកណ្តុរស្ទើរតែទាំងអស់នៅក្នុងការពិសោធន៍មិនបានវិវត្តទៅជាជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃទេ។

នេះគឺជាការរកឃើញគួរឱ្យចាប់អារម្មណ៍ ព្រោះវាមានន័យថាយើងអាចយក ១៤-៣-៣ សេតាធ្វើជាវ៉ាក់សាំង សម្រាប់ប្រើទៅលើមនុស្ស។

ទោះបីជាការពិសោធន៍ជាមួយសត្វកណ្តុរមិនតែងតែមានឥទ្ធិពលដូចគ្នាចំពោះមនុស្សក៏ដោយ ប៉ុន្តែប្រសិនបើវិធីសាស្រ្តនេះបានបង្ហាញឱ្យឃើញថាវាមានប្រសិទ្ធភាព និងមានសុវត្ថិភាព។ វាក៏មិនប្រាកដផងដែរថា ជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ ដែលធ្លាប់ប៉ះពាល់ដល់មនុស្សជាច្រើន អាចនឹងក្លាយជាអតីតកាល វិធីដូចគ្នានឹងប៉ូលីយ៉ូដែរ៕ ប្រភពពី៖ iflscience