ឥណ្ឌា កែប្រែគោលនយោបាយប្រើគ្រាប់ជីវម៉ាស នៅក្នុងរោងចក្រថាមពលដើរដោយធ្យូងថ្ម ដើម្បីកាត់បន្ថការបំពុលបរិយាកាស

ក្រុងញូវដែលី៖ ក្រសួងថាមពលរបស់ឥណ្ឌា បានកំណត់គោលនយោបាយកែសម្រួលដើម្បីប្រើគ្រាប់ជីវម៉ាសនៅក្នុងរោងចក្រថាមពលកំដៅដែលប្រើធ្យូងថ្ម ដោយលើកទឹកចិត្តឱ្យប្រើប្រាស់កាកសំណល់កសិកម្មមិនត្រូវឲ្យកសិករដុតដែលបង្កឱ្យមានការបំពុលបរិយាកាស។

ការសម្រេចចិត្តដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ តម្រូវឱ្យរោងចក្រថាមពលកំដៅចំនួនបីប្រភេទ ត្រូវប្រើល្បាយជីវម៉ាស ៥ ភាគរយរួមជាមួយធ្យូងថ្ម។

គោលនយោបាយនេះនឹងចូលជាធរមាននៅខែតុលា ឆ្នាំ ២០២២ ដោយមានតម្រូវការបង្កើនសមាមាត្រជីវម៉ាសដល់ ៧% ក្នុងរយៈពេលពីរឆ្នាំសម្រាប់រោងចក្រថាមពលពីរប្រភេទ។

ក្រសួងថាមពល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ គោលនយោបាយសម្រាប់ការប្រើប្រាស់ជីវម៉ាសនឹងមានសុពលភាពរយៈពេល ២៥ ឆ្នាំ ឬរហូតដល់អាយុកាលប្រើប្រាស់របស់រោងចក្រថាមពលកំដៅណាមួយដែលលឿនជាងនេះ ” ។

កសិករនៅរដ្ឋភាគខាងជើងឥណ្ឌាមួយចំនួនបានដុតកំទេចវាលស្រែ និងចំបើងដ៏ធំនៅរដូវរដូវរងា ដើម្បីរៀបចំដីសម្រាប់ដាំដុះ ដែលបង្កឱ្យមានការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ។

ការកើនឡើងយ៉ាងខ្លាំងនៃការបំពុលបរិយាកាសក្នុងរដូវនោះជារឿយៗនាំឱ្យមានផ្សែងអ័ព្ទក្រាស់គ្របដណ្តប់លើភាគខាងជើងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ៕ ប្រភពពី៖ AFP