កុំមើលរំលង! អាហារ ៣ ប្រភេទនេះមានរសជាតិល្វីងណាស់ តែល្អចំពោះសុខភាពកាត់បន្ថយហានិភ័យនៃជំងឺសាហាវច្រើនយ៉ាង

227

ជាធម្មតាមនុស្សភាគច្រើនមិនចូលចិត្តទទួលទានបន្លែណាដែលមានរសជាតិល្វីងទេ ប៉ុន្តែពួកគេក៏មិនបានដឹងថា បន្លែទាំងនោះអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព កាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំនួយដល់ពោះវៀនភ្នែកនិងថ្លើម។

បន្លែ
បន្លែដែលមានជាតិល្វីងដូចជាប្រូខូលី ពន្លកស៊ែល ស្ពៃក្តោបនិងសាឡាត់ ព្រោះវាមានសមាសធាតុដែលហៅថា គ្លុយកូស៊ីណូឡាត ដែលផ្តល់នូវរសជាតិជូរចត់និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។

ការស្រាវជ្រាវខ្លះបានបង្ហាញថា ជាតិគ្លុយកូស៊ីណូឡាត អាចពន្យឺតការលូតលាស់និងការរីករាលដាលនៃកោសិកាមហារីក។ ដូច្នេះអ្នកដែលញ៉ាំបន្លែច្រើនមានហានិភ័យទាបនៃជំងឺមហារីក។ ក្រៅពីនេះជាតិ គ្លុយកូស៊ីណូឡាត នៅក្នុងបន្លែ cruciferous ក៏ជួយដល់អង់ស៊ីមថ្លើមដំណើរការជាតិពុលបានយ៉ាងមានប្រសិទ្ធភាព កាត់បន្ថយផលអវិជ្ជមាននៃសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។

សំបកក្រូច
សំបកផ្លែក្រូចត្លុងនិងក្រូចឆ្មាច្រើនតែមានរសជាតិល្វីង បណ្តាលមកពីសារជាតិ flavonoids-សារធាតុដែលការពារផ្លែឈើពីការខូចខាតដោយសារពីសត្វល្អិត។ ប៉ុន្តែ សារធាតុនេះមានអត្ថប្រយោជន៍សុខភាពជាច្រើនសម្រាប់មនុស្ស។

ជាពិសេសផ្លែក្រូចមានកំហាប់ខ្ពស់បំផុតនៃសារជាតិ flavonoids ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលពីរគឺ hesperidin និង naringin ។ ការស្រាវជ្រាវបង្ហាញថា សារជាតិ flavonoids នៅក្នុងផ្លែក្រូច អាចជួយប្រឆាំងមហារីក កាត់បន្ថយការរលាកធ្វើអោយប្រសើរឡើងនូវការបន្សាបជាតិពុល និងពន្យឺតការលូតលាស់និងការរីករាលដាលនៃកោសិកាសាហាវ។

តែ​បៃតង
តែបៃតងមានរសជាតិល្វីងពីធម្មជាតិដោយសារតែមាតិកាខ្ពស់នៃសារធាតុ catechins (epigallocatechin gallate ឬ EGCG) និង polyphenols ។ តែបៃតងក៏មានសារធាតុប៉ូលីហ្វេណុលជាច្រើនប្រភេទ សារធាតុប្រឆាំងអុកស៊ីតកម្មនិងភ្នាក់ងារប្រឆាំងនឹងការរលាកផងដែរ។ សមាសធាតុទាំងនេះរារាំងរ៉ាឌីកាល់សេរីនិងកាត់បន្ថយការរលាកដោយហេតុនេះអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ផឹកតែបៃតងមួយពែងក្នុងមួយថ្ងៃកាត់បន្ថយហានិភ័យនៃការគាំងបេះដូងជិត ២០% និងជួយសម្រកទម្ងន់បានល្អទៀតផង៕

ប្រភព៖ បរទេស