ប៊ិះអស់ ២៥០០០ដុល្លារ ញ៉ាក់សាច់! ចែកគ្នាដឹងផងប្រយ័ត្នបាត់លុយពីកុងធនាគារ អត់ដឹងខ្លួន

419

ក្នុងយុគសម័យបច្ចេកវិទ្យា ប្រព័ន្ធធនាគារមានការរីកចម្រើន ការទូទាត់ប្រាក់នានា ពេលបច្នុប្បន្ននេះក៏មានភាពងាយស្រួល នេះ។ ប៉ុន្តែហានិភ័យនៃការបាត់បង់ក៏មានច្រើនដូចគ្នាប្រសិនបើយើងមិនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការឆបោកលើប្រព័ន្ធអនឡាញមានច្រើនបែបច្រើនយ៉ាង រួមទាំងការលួចយកទិន្នន័យកាតធនាគារដើម្បីទូទាត់នៅលើអ៊ិនធឺណែតផងដែរ ជាក់ស្តែងដូចករណីខាងក្រោមនេះ។

«ទាំងយប់តែម្ដង😡😡😠😠 សាហាវមែនអាចោរ, ស្អែកអាចទៅលេងហាងនិងម្ដងមើល, ហុចកាតអោយវាយកទៅគិតលុយ, វាមិនត្រឹមតែគិតលុយ ថែមទាំងថតលេខកាតទុកប្រើទៀត។

មានការលួចយកលេខកាតនិងលេខ CVV 3ខ្ទង់ខាងក្រោយ ហើយប្រើវាដើម្បីទូទាត់លុយក្នុងគណន័យតាម online តែសំណាងល្អដែល 3ប្រតិបត្តការណ៍តំបូង ជោគជ័យមែនតែមិនមានឃើញលុយបង្កក់ចេញ ពេលឆែកខាងធនាគារភ្លាមៗ មិនមានការបង្កក់ណាមួយកើតឡើង។ ខ្ញុំក៏បានវេរលុយចេញទៅគណន័យផ្សេងភ្លាមៗ។

បងប្អូនទាំងអស់នេះជាការចែករំលែក ដាច់ខាត កុំទុកចិត្តអ្នកណាទាំងអស់ ជាពិសេសបុគ្គលតាមហាងមួយចំនួន ព្រោះគេអាចយកទិន្នន័យកាតរបស់យើងប្រើលើonlineបាន។ បើមានករណីបែបនេះ ដាច់ខាតត្រូវទាក់ទងខាងធនាគារភ្លាមៗ ដើម្បីអោយគេបង្កក់លុយនោះកុំអោយចេញក្រៅ, រួចត្រូវបង្កក់កាត រឺគណន័យចោលភ្លាមតាមរយះApp. ចាំទៅបើកកាតថ្មីវិញ។» ។ នេះបើតាមការរៀបរាប់របស់គណនីហ្វេសប៊ុកឈ្មោះ Em Sweet ដែលអះអាង ដែលត្រូវគេលួចលេខកូដកាតយកទៅចាយនៅលើប្រព័ន្ធអ៊ិនធឺណែត ជាង ២៥០០០ដុល្លារអាមេរិច។

ដូច្នេះចំពោះការប្រើកាតធនគារ ដូចជា Visa ឬ Master card ក្ដី មិនថារបស់ធនាគារមួយណាឡើង គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះព័ត៌មានរបស់កាត (លេខកូដកាត និង លេខ CVV ៣ខ្ទង់) គឺសំខាន់ណាស់ ដែលប្រើដើម្បីការទូទាត់ប្រាក់នានាលើអ៊ិនធឺណែតបាន ៕