ស៊ូលះបង់ដើម្បីប្រពន្ធកូន! ប៉ាប៉ា Uan Rangsit បើកបង្ហាញផ្ទះដ៏ធំស្ដុកស្ដម្ភ រួចប្រាប់ពីអារម្មណ៍ពិតមួយទៅកាន់អ្នកគាំទ្រ (មានវីដេអូ)

255

ថ្មីៗនេះសង្កេតឃើញថា តារាសម្ដែប្រុសវ័យក្មេង Uan Rangsit បានបង្ហោះវីដេអូឃ្លីបមួយដើម្បីបើកបង្ហាញយ៉ាងច្បាស់នូវផ្ទះពីរជាន់កំពុងត្រូវបានសាងសង់ដ៏ធំទូលាយ រួមមានទាំងការធ្វើសួនដាំដំណាំ ធ្វើទីធ្លាខាងមុខផ្ទះធំៗទុកឱ្យកូនប្រុសរត់និងលេងកម្សាន្ត។

តារាសម្ដែងប្រុស Uan Rangsit ពិតជាមមោទនភាពយ៉ាងខ្លាំងក្នុងការសាងសង់បានផ្ទះធំសម្រាប់គ្រួសាររស់នៅឲ្យមានក្ដីសុខ។ ប៉ុន្តែ ក្រោយពីការបង្ហាញផ្ទះត្រូវបានចែកចាយតាមបណ្ដាសង្គម ស្រាប់តែមានអ្នកគាំទ្រចូលមកបញ្ចេញមតិនិងសួរពីទុក្ខលំបាកមួយថា “សាងសង់រយៈពេលប៉ុន្មានហើយ” , Uan Rangsit ឆ្លើយតបវិញថា “ប្រហែលជាជិតមួយឆ្នាំហើយ”។

លើសពីនេះ Uan Rangsit បានបន្ថែមថា “គាត់មិនចូលចិត្តជំពាក់បំណុលគេទេ។” ប្រសិនបើផ្ទះត្រូវបានបញ្ចប់ការសាងសង់វានឹងស្រស់ស្អាត ព្រោះគ្រាន់តែសម្លឹងមើលរចនាសម្ព័ន្ធក៏ដឹងថាស្អាតដែរ មិនតែប៉ុណ្ណោះមានទាំងកន្លែងសម្រាប់កូនរត់និងលេងរួចហើយ វាអាចនឹងមិនប្រណិតទេ ប៉ុន្តែ ល្អឥតខ្ចោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

 

 

ប្រភព៖ IG